ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ច្រក​តំបន់​៤០០ មាន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គ្មាន​ការត្រួតពិនិត្យ​ពី​ស្ថាប័នគយ​ ​

ច្រក​តំបន់​៤០០ មាន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គ្មាន​ការត្រួតពិនិត្យ​ពី​ស្ថាប័នគយ​ ​

ខេត្ត​បាត់ដំបង​៖ មាន​ការលើកឡើង​ថា នៅ​ច្រក​តំបន់​៤០០ ស្រុក​សំឡូត មាន​ទំនិញ គេចពន្ធ និង​ទំនិញ បង់ពន្ធ​មិន​គ្រប់ បាន​កើតមាន យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការ ត្រួតពិនិត្យ ពី​ស្ថាប័ន គយ​ប្រចាំ ច្រក​៤០០​នោះឡើយ​។​
​មេ​គយ​ច្រចាំ​ច្រក​៤០០ ឈ្មោះ​យី ថុល ត្រូវបាន​គេ​ទម្លាយ​ថា សំបូរ​រឿងអាស្រូវ ជាច្រើន ក្នុងការ បើកដៃ​ឲ្យ មាន​អំពើ​រត់ពន្ធ ឆ្លងកាត់ ច្រក​៤០០ មិន​មាន​បង់ពន្ធ និង​បង់ពន្ធ​មិន​គ្រប់ ជា​ថ្នូរ​ទៅ និង​ផលប្រយោជន៍ ផ្ទាល់ខ្លួន ធ្វើឲ្យ​ចំណូល ចូល​ថវិការដ្ឋ បាត់បង់ យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុង​មួយ​ខែៗ​។ ជាមួយ​គ្នារ​ដែរ មេ​គយ​ច្រក​តំបន់​៤០០ ក៍​បាន​ឃុបឃិត​គ្នារ ជាមួយ​ឧកញ៉ា​ម្នាក់ ឲ្យមាន​អំពើ​រត់ពន្ធ ប្រេងសាំង និង​ហ្គាស់​ផងដែរ​។ ក្នុងនោះ​ប្រេងសាំង​និង​ហ្គាស់ មានការ បង់ពន្ធ​តែ​៨០​ភាគរយ តែប៉ុណ្ណោះ​។​
​យោង​តាម​ពី​មន្ដ្រី មួយរូប ធ្វើការ​នៅ ស្រុក​សំឡូត បាន​បង្ហើប​ប្រាប់ អ្នកយកព័ត៌មាន​ថា ក្រៅពី​ប្រេងសាំង និង​ហ្គាស់ ក៏​មាន​ទំនិញ មួយចំនួន​បង្កប់​ទៅ ដោយសារ​ធាតុគីមី មានដូចជា​សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ ប្រហិត​នឹង​គ្រឿងទេស ជាច្រើន​ផ្សេង ទៀត ក្នុងនោះ មួយចំនួន​បាន បង្កប់​នៅ ( ឡេ និង​គ្រឿង​ថែរក្សារ សម្រស់ ដែល​ក្រសួង សុខាភិបាល បាន​ហាមឃាត់ ទៀតផង​)​។​
​លោក​យី ថុល មេ​គយ ប្រចាំ​ច្រក​៤០០ គេហទំព័រ សៀមរាប​ប៉ុស្ដិ៍ នៅ​មិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺ​នៅ​ឡើយ​ទេ ជុំវិញ​ករណី​នេះ ដោយ​មិន​មាន លេខ​ទូរស័ព្ទ ៕

14581422_1732018390457413_1814212186525293202_n 14657518_1732018413790744_4944832171217810495_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya