ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » គ្មាន​លុយ​ព្យាបាល​​ជំងឺ​សំរេច​ចង​ក​សម្លាប់ខ្លួន​ ​

គ្មាន​លុយ​ព្យាបាល​​ជំងឺ​សំរេច​ចង​ក​សម្លាប់ខ្លួន​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្នុង​ដីឡូត៍​លេខ​១៣០ ភូមិ ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ។ កម្មការិនី​ម្នាក់​កាត់ដេរ ម្នាក់​បានសម្រេច​ចងក​ធ្វើ​អត្ដ​ឃាត​ក្នុង​បន្ទប់​ផ្ទះជួល​បង្កឱ្យមាន​ការ ភ្ញាក់ផ្អើល ដល់​អ្នកជិតខាង និង​សមត្ថកិច្ច ។​
​ស្ដ្រី​រង គ្រោះ​ឈ្មោះ ម៉ន ស៊ីណា អាយុ ២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត​នៅ​ខេត្ដ​ស្វាយរៀង ។​
​តាម​ប្រភព ព័ត៌មាន​ពី​នគរបាល​មូល ដ្ឋា​ន​បានឱ្យដឹងថា មុនពេល​ភ្ញាក់ផ្អើល បងប្អូន​ដែល​ស្នាក់​នៅក្នុង​បន្ទប់​ជួល​ជា មួយ​ចេញពី​ធ្វើការ ពេល​បើកទ្វារ​ស្រាប់ តែ​ឃើញ​ស្ដ្រី​រងគ្រោះ​យក​ក្រមា​ចងក នឹង​ធ្នឹម​បន្ទប់​ខាងលើ​ស្លាប់​បាត់ទៅហើយ​។​
​លោក ម៉ៅ សាវឿន នាយ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​បានឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​នគរបាល​បាន ចុះទៅពិនិត្យ​សាកសព​គឺ​ជនរងគ្រោះ​ពិត ជា​ធ្វើ​អត្ដ​ឃាត​ដោយ​ចងក​សម្លាប់ខ្លួន ប្រាកដ​មែន ហើយ​សាកសព​ត្រូវបាន ប្រគល់ឱ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ បុណ្យ​នៅ​ស្រុកកំណើត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya