ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ត្រាក់ទ័រ បណ្តាលឲ្យ​មនុស្ស​៦​នាក់​របួស​ធ្ងន់​ស្រាល នៅ​ក្រុង​ប៉ៃលិន​

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ត្រាក់ទ័រ បណ្តាលឲ្យ​មនុស្ស​៦​នាក់​របួស​ធ្ងន់​ស្រាល នៅ​ក្រុង​ប៉ៃលិន​

(​ប៉ៃលិន​)៖ កាលពី​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ និង​ត្រាក់ទ័រ នៅ​ចំណុច​ស្ថិតក្នុង​ភូមិ​អូរ​ប្រើ​ស សង្កាត់​អូរ​តា​វ៉ៅ ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាលឲ្យ​មនុស្ស​រងរ​បួស​ធ្ងន់​ចំនួន​៣​នាក់ និង​ស្រាល​ចំនួន​៣​នាក់ ។​
​កម្លាំង​នគរបាល​ចរាចរណ៍​បានឲ្យដឹងថា អ្នកបើកបរ​ត្រាក់ទ័រ​មានឈ្មោះ ធី រ៉ា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ (​គ្មាន​របួស​) មាន​ទីលំនៅ ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុង ប៉ៃលិន ខេត្ត​ប៉ៃលិន​។ ចំណែក​ម៉ូតូ​មាន​គ្នា​ចំនួន ៦​នាក់ ដែល​មាន​ឈ្មោះ​ទី​១ ប៉ែន សា​រុំ ភេទ​ប្រុស មុខរបរ​អាជីវករ ជា​អ្នកបើកបរ​ម៉ូតូ (​រងរបួស​ធ្ងន់ បែក​ចង្ការ និង​បាក់​ម្រាមដៃ​) ទី​២ ស្រី មុំ អាយុ ៣០​ឆ្នាំ (​រងរបួស បាក់​ខ្ទង់ច្រមុះ​) ទី​៣ លក្ខិណា អាយុ ២៨​ឆ្នាំ (​រងរបួស បែក​ថ្ងាស​ខាងមុខ និង​ប៉ោង​ក្បាល​ពីក្រោយ​) រួម​នឹង​កូនក្មេង ចំនួន ៣​នាក់ រង​របួសស្រាល រស់នៅ​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុង​- ខេត្ត​ប៉ៃលិន​។​
​កម្លាំង​នគរបាល​បន្តថា មូលហេតុ​បណ្តាលមកពី​ភាគី ខាង​ម៉ូតូ​ដឹក​មនុស្ស​លើស​ចំណុះ និង​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បណ្តាលអោយ​គ្រោះថ្នាក់​បែប​នេះ​។ បច្ចុប្បន្ន​វត្ថុតាង​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​រងចាំ​ការដោះស្រាយ​៕

14601018_573451139514407_2250174641244085192_n 14632973_573451219514399_549405928006975880_n 14731157_573451129514408_4100453992924870403_n 14908278_573451216181066_1338898714620365271_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya