ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » តុលាការក្រុង​ភ្នំពេញ បើកសវនាការ​កាត់ទោស លោកស្រី ថាក់ ឡា​នី

តុលាការក្រុង​ភ្នំពេញ បើកសវនាការ​កាត់ទោស លោកស្រី ថាក់ ឡា​នី

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង លោកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដែល​បាន​ធ្វើ​ការនិយាយ​វាយប្រហារ​ចោទប្រកាន់​លើ សម្តេច​តេជោ ហ៊ុន សែន រឿង​ឃាតកម្ម​សម្លាប់ លោក​បណ្ឌិត កែម ឡី​។​
​លោកស្រី ថាក់ ឡា​នី ត្រូវបាន លោក គី តិច មេធាវី​តំណាង​សម្តេច​តេជោ ហ៊ុន សែន ប្តឹង​ទាមទារ​សំណង​១០០​រៀល ពាក់ព័ន្ធ​នឹង​ការអត្ថាធិប្បាយ​ចោទប្រកាន់ថា សម្តេច​តេជោ នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ លោក​បណ្ឌិត កែម ឡី​។ មេធាវី​សម្តេច​តេជោ​ចាត់ទុកថា ការចោទប្រកាន់​នេះ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិ​យស​សម្តេច​តេជោ​។​
​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៦ ព្រឹទ្ធសភា​ទាំងមូល បាន​សម្រេច​បោះឆ្នោត​ឱ្យ​ដក​អភ័យឯកសិទ្ធិ លោកស្រី ថាក់ ឡា​នី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដើម្បី​ឱ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ដោយ​គ្មាន​ការរាំងស្ទះ​។ ការបោះ​ឆ្នោត​គាំទ្រ​ឱ្យ​ដក​អភ័យឯកសិទ្ធិ​នេះ ធ្វើឡើង​ដោយ​មាន​សមាជិក​ព្រឹទ្ធសភា​៤៦​រូប ៕

thaklany855

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya