ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ស្រវឹងស្រា​បើក​ឡាន​ដឹក​ស្រី​ស្នេហ៍​២​នាក់ បុក​ម៉ូតូ រួច​អូស​ម៉ូតូ​ក្រោម​ឡាន​ជិត​១០០​ម៉ែត្រ បណ្តាលឱ្យ​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់​ ​

បុរស​ស្រវឹងស្រា​បើក​ឡាន​ដឹក​ស្រី​ស្នេហ៍​២​នាក់ បុក​ម៉ូតូ រួច​អូស​ម៉ូតូ​ក្រោម​ឡាន​ជិត​១០០​ម៉ែត្រ បណ្តាលឱ្យ​របួសធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​២៨ តុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​៣៦០ កែង​ផ្លូវ​១០៥ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។​

​គេ​ឃើញ​បុរស​៣​នាក់ (​មាន​អាយុ​ប្រហែល​២០​ឆ្នាំ​) ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​ផ្លួវ​លេខ​១០៥ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុចកើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​បួន​ស្រាប់តែ​ជួប​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-1727 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ផាន សុផាត អាយុ​៣៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​លេខ​១៦៨ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​កាត់ សង្កាត់​ត​ក្តុល ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​នៅក្នុង​រថយន្ត​ឃើញ​បាន​ដឹក​មនុស្ស​ស្រី​២​នាក់ ដែល​ត្រូវ​គេ​ដឹងថា ទើប​ចេញពី​ច្រៀង​ខារ៉ាអូខេ​កូរ៉ូ​ស្សូ បាន​ធ្វើដំនើរ​តាម​ផ្លូវ​៣៦០ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​និង​ស្រវឹង​ផង ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ជិះ​គ្នា​៣​នាក់​យ៉ាង​ពេញទំហឹង ហើយ​អូស​ម៉ូតូ​និង​មនុស្ស​ក្រោម​រថយន្ត​ជិត​១០០​ម៉ែត្រ ទាល់តែ​រថយន្ត​ទៅ​មុខ​រួច​ទើប​ឈប់ ធ្វើឱ្យ​អ្នក​ជិះ​ម៉ូតូ​អ្នក​បើក​ម៉ូតូ​រង​បួស​បែកក្បាល​ហូរឈាម និង​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​បាក់​ជើង​ស្តាំ​ទាំងពី​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក សុខលាភ​មេត្រី និង​អ្នក​អង្គុយ​កណ្ដាល​រងរបួស​បាក់​ដៃ​ខាងស្ដាំ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ហុង ហាក់ ចំណែក​ម៉ូតូ​រង​កា​ខូចខាត​ខ្ទេចខ្ទី​ស្ទើរតែ​ទាំងស្រុង ៕2e961f9e-2686-4121-93f3-c45cdcb319e3 5d0deab0-ee65-4447-980b-06d5761cbd77 363f5d8a-59d5-4d69-ac45-a9709d61cbbe

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya