ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រសៀល​ថ្ងៃ​នេះ សម្តេច​ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ​

រសៀល​ថ្ងៃ​នេះ សម្តេច​ហ៊ុន សែន និង​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី​ហ៊ុនសែន ចូលរួម​ក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ​

ភ្នំពេញ​៖ នៅ​ម៉ោង​៥ រសៀល​ថ្ងៃ​នេះ ខ្ញុំ​នឹង​ភរិយា​មាន​កិត្តិយស​ចូលរួម​នៅក្នុង​ពិធី​បើក​ការប្រកួត​កីឡា​ជាតិ​លើក​ទី​១ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី ២៥ តុលា​-៥ វិច្ឆិកា ២០១៦​។ សូម​ជនរួមជាតិ ជា​ពិសេស​យុវជន ចូលរួម​គាំទ្រ​ទស្សនា​អោយ​បាន​ច្រើន​កុះករ​ទាំងអស់គ្នា​។ Facebook ខ្ញុំ និង BTV នឹង​ផ្សាយ​បន្ត​ផ្ទាល់​ផងដែរ​។​
​ដោយសារ​សង្គ្រាម​ជាង​៤០​ឆ្នាំ​កន្លងមកនេះ កម្ពុជា​យើង​បាន​បាត់បង់​ឱកាស​ជាច្រើន​ក្នុង​ការជំរុញ​វិស័យ​កីឡា​ជាតិ​។ នៅក្នុង​របប​ខ្មែរក្រហម (១៩៧៥-១៩៧៩) គឺ​វិស័យ​កីឡា​ត្រូវបាន​បំបាត់​ចោល​ទាំងស្រុង​។ ទើបតែ​ពេលនេះ ក្រោយ​ពី​ប្រទេស​ជាតិ​មាន​សន្តិភាព​ពេញលេញ ទើប​យើង​មានឱកាស​កសាង​វិស័យ​កីឡា​ជាតិ​អោយ​រីកលូតលាស់​ឡើងវិញ​។
​ខ្ញុំ​និង​ភរិយា សូម​លើក​ទឹកចិត្ត និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​កីឡាករ កីឡា​ការិនី និង​ក្មួយៗ​យុវជន ក្នុង​ការចូលរួម​លើក​ស្ទួយ​កីឡា​ជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន និង​ល្បី​រន្ទឺ​រទាំង​នៅក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ ជាពិសេស​ដើម្បី​ត្រៀម​យក​ជ័យជំនះ​នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ (32nd South East Asian Games-SEA Games) នៅ​ឆ្នាំ ២០២៣ ដែល​កម្ពុជា​យើង​ធ្វើជា​ម្ចាស់ផ្ទះ​។
​ខ្ញុំ​និង​ភរិយា សូម​ជូនពរ​កីឡាករ កីឡា​ការិនី​ទាំងអស់​ទទួលជោគជ័យ​នៅក្នុង​ការប្រកួត​ថ្ងៃនេះ ៕

14633051_1136173666431129_2323275232786717195_n 14670887_1136173699764459_7074859861578280505_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya