ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន ​

ខេត្ត​កណ្ដាល​-​កើតហេតុ ៖ នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​និង​០៥​នាទី នៅ​ចំណុច​ស្ពាន​ព្រែក​ជន ស្ថិតក្នុង​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ជនសង្ស័យ ៖ ចំនួន ០២​នាក់ (​ឃាត់ខ្លួន​)
១ – ឈ្មោះ អុ​ី សុភ​ក្រ័ ហៅ ហ្សា ភេទ ស្រី អាយុ ១៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ
២ – ឈ្មោះ ជួប សុ​វណ្ណា​រ៉េត ហៅ ឌឿ​ន ភេទ ស្រី អាយុ ៤៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ច្រៀង​ភ្លេង​ការ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ ភូមិ តា​លន់ ឃុំ តា​លន់ ស្រុក​ស្អាង ខេត្ត​កណ្តាល ។
​វត្ថុតាង​ចាប់​យក​រួមមាន ៖
១ – ម្សៅ​ក្រាម​ពណ៌​ស ចំនួន ១​កញ្ចប់​មធ្យម សង្ស័យ​ជា​គ្រឿងញៀន ប្រភេទ ម៉ា​ទឹកកក (​នៅ​នឹង​ឈ្មោះ អុ​ី សុភ​ក្រ័ ហៅ ហ្សា ) ។​
២ – ម៉ូតូ ចំនួន ០១​គ្រឿង ម៉ាក ហុងដា MSX ពណ៍ ក្រហម ខៀវ គ្មាន ផ្លាកលេខ (​ជា​របស់​ឈ្មោះ អុ​ី សុភ​ក្រ័ ហៅ ហ្សា ) ។​
៣ – អាវុធ​ច្នៃ (​កាំភ្លើង​ខ្យល់​បាញ់​សត្វ​) ចំនួន ០១ ដើម និង ឧបករណ៍ប្រើប្រាស់​មួយចំនួន (​នៅក្នុង​ផ្ទះ​ឈ្មោះ ជួប សុ​វណ្ណា​រ៉េត ឆែកឆេរ​ឃើញ ) ។
៤ – ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន ០១ គ្រឿង (​ចាប់​យក​ពី ឈ្មោះ អាត់ ពេជ្រ ត្រូវជា​ម្តាយ​ឈ្មោះ អុ​ី សុភ​ក្រ័​) ។
​ក្រោយពេល​ទទួលបាន​ព​ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា​មាន​ករណី ជួញដូរ​គ្រឿងញៀន ភ្លាម​នោះ​កំលាំង​សមត្ថកិច្ច​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក សហការ​ជាមួយ​កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ត្រើយ​ស្លា និង កំលាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល ខ្ពប បាន​ត្រួតពិនិត្យ ឈ្មោះ អុ​ី សុភ​ក្រ័ នៅ​ចំណុច ស្ពាន​ព្រែក​ជន ក៏​ប្រទះឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ០១​កញ្ចប់​មធ្យម នៅក្នុង​ស្បោង​ច្រក​ផ្លែទាប​ខ្មែរ រួច​ឃាត់ខ្លួន ឈ្មោះ អុ​ី សុភ​ក្រ័ យក​មក​ប៉ុស្តិ៍​រដ្ឋបាល ខ្ពប ដើម្បី​សាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ អុ​ី សុភ​ក្រ័ បាន​សារភាព​ថា ខ្លួន​បាន​ទទួល​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក ចំនួន ០១ កញ្ចប់​មធ្យម ពី​ឈ្មោះ ជួប សុ​វណ្ណា​រ៉េត នៅវេលា​ម៉ោង ១០​និង​៣០ នាទី ព្រឹក​ថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ២០១៦ ដើម្បី​យកទៅ​លក់​អោយ​គេ​មិន​ស្គាល់ឈ្មោះ តំលៃ ១០០០០០៛ (​ដប់​មុឺន​រៀលគ​ត់​) នៅ​ភូម​បឹង​ខ្ពប ឃុំ​ខ្ពប ។ ឈ្មោះ អុ​ី សុភក្រ័​បាន​សារភាព​ទៀត​ថា ខ្លួន​ធ្លាប់បាន​ទទួល​គ្រឿងញៀន ប្រភេទ ម៉ា​ទឹកកក ពី ឈ្មោះ ជួប សុ​វណ្ណា​រ៉េត យកទៅលក់ នៅក្នុង​ភូមិ​តា​លន់ ក្នុង​ខែ ០៥ ឆ្នាំ ២០១៦ ចំនួន ០២ លើក និង ទទួល​គ្រឿងញៀន​ពី ឈ្មោះ ជួប សុ​វណ្ណា​រ៉េត យកទៅលក់ នៅ​ភូមិ​បឹង​ខ្ពប ឃុំ​ខ្ពប ក្នុង ខែ ០៩ ក្នុង​ឆ្នាំ ២០១៦ បាន​ចំនួន ០១​លើក​។ បន្ទាប់មក សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន ឈ្មោះ ជួប សុ​វណ្ណា​រ៉េត ហៅ ឌឿ​ន មក​ធ្វើ​ការសាកសួរ ឈ្មោះ​ជួប សុ​វណ្ណា​រ៉េត បាន​អះអាង​ថា​ខ្លួន​មិន​បាន​ទំនាក់ទំនង រឺ ប្រគល់​គ្រឿ​ញៀន​អ្វី​ទៅអោយ​ឈ្មោះ អុ​ី សុភ​ក្រ័ ឡើយ ។ នៅវេលា​ម៉ោង ១២​និង​៣១ នាទី ថ្ងៃ​ដដែល លោក លឹម សុគន្ថា ព្រះរាជអាជ្ញា​សាលា​ដំបូល​ខេត្ត​កណ្តាល សំរេច បញ្ជា​អោយ​ឃាត់ខ្លួន ឈ្មោះ អ៊ី សុភ​ក្រ័ និង ឈ្មោះ ជួប សុ​វណ្ណា​រ៉េត និង ឆែកឆេរ​លំនៅដ្ឋាន​របស់​ឈ្មោះ ជួប សុ​វណ្ណា​រ៉េត ដើម្បី​បន្ត​អនុវត្តន៍​តាម​នីតិវិធី ៕

14573021_1240098502700487_7029018614534925641_n 14601047_1240098449367159_4211269606845941042_n 14716176_1240098519367152_9084337428568206408_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya