ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​សន្តិសុខ ជី​ប៊ី​អេស ករណី​លក់​ថ្នាំញៀន ​

ប៉ូលិស​ឃាត់ខ្លួន​សន្តិសុខ ជី​ប៊ី​អេស ករណី​លក់​ថ្នាំញៀន ​

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៦ ម៉ោង ១៧​និង ៣០​នាទី  សន្តិសុខ​ជី​ប៊ី​អេស​ម្នាក់ ត្រូវ​កម្លាំង​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ  ឃាត់ខ្លួន ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច វាល​ខ្សាច់ ផ្លូវ​៦០​ម៉ែត្រ ក្រុមទី​០៨ ភូមិ ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​
​ជន​ជួញដូរ​ថ្នាំញៀន ដែល​កម្លាំង​នគរបាល​ខណ្ឌ​ចាប់ខ្លួន​នេះ ឈ្មោះ ចក់ រ៉ាវី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ​ជី​ប៊ី​អេស ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្នុង​នោះ​កម្លាំង​នគរបាល បាន​ដកហូត​វត្ថុតាង មាន​ក្រាម​ពណ៍​ស​ថ្លា​ចំនួន ១២​កញ្ចប់​ថង់​តូច ៕

7dc1d319e48c4a68d42056b27ec6e3f1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya