ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​​ចែកចាយ​និង​ប្រើប្រាស់ ​គ្រឿងញៀន​៨​នាក់​ ​

ប៉េអឹម​ឃាត់ខ្លួន​ជនសង្ស័យ​​ចែកចាយ​និង​ប្រើប្រាស់ ​គ្រឿងញៀន​៨​នាក់​ ​

សៀមរាប ៖ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី វេលា​ម៉ោង​១​រសៀល ថ្ងៃទី​២៦ កញ្ញា ២០១៣ ស្ថិតនៅ​សង្កាត់​ស្វាយដង្គំ និង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​
​ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៨​នាក់​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​ប្រធាន​មន្ត្រី​ស្រាវជ្រាវ និង​យុត្តិធម៌​បាន​បញ្ជា​ឱ្យកម្លាំង​ក្រោម​ឱវាទ​ចុះបង្ក្រាប​បាន​៣​ករណី ផ្សេងគ្នា ក្នុង​សង្កាត់​២ ខណៈ​ពួកគេ​កំពុង​ចែកចាយ និង​ប្រើប្រាស់
​គ្រឿងញៀន​នៅតាម​ផ្លូវ​។​
​លោក​វរសេនីយ៍ឯក​ស្រី យូ​រ៉ា បាន​មានប្រសាសន៍ថា ជនសង្ស័យ​ដែល​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ទាំង​៨​នាក់​នេះ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​សួរនាំ​រួចរាល់​ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់ តុលាការ​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya