ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ចងក​​ធ្វើអត្តឃាត​ខ្លួនឯង ​

បុរស​ម្នាក់​ចងក​​ធ្វើអត្តឃាត​ខ្លួនឯង ​

ភ្នំពេញ​៖​ហេតុការណ៍​នេះ បាន​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ៥​និង​០០​នាទី​ព្រឹក ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ធម្ម​ត្រៃ​យ៍ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។
​បុរស​ម្នាក់ ដោយសារ​មាន វិបត្តិ​ក្នុង​ចិត្ត និង​តូចចិត្ត​ខ្លួនឯង មាន​ជំងឺ​សរសៃ ប្រសាទ បាន​ដាច់ចិត្ត​យក​ខ្សែលួស ចងភ្ជាប់​ទៅ​និង ធ្នឹម​ដំបូលផ្ទះ​កម្ពស់​ជាង​១​ម៉ែត្រ​ចងក ធ្វើអត្តឃាត​ខ្លួនឯង ចោល​ប្រពន្ធ​និង​កូន ដោយ​គ្មាន​ក្តី​អាឡោះអាល័យ ។​
​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​ដែល​ចងក​សម្លាប់ខ្លួន​ខាងលើ​នេះ ឈ្មោះ​ព្រឿង ផាន់ អាយុ​៤០​ឆ្នាំ មុខរបរ​ជា កម្មករ​ធ្វើ​ចង្ក្រាន និង​ដើរ​លក់​ចង្ក្រាន​មាន​ស្រុកកំណើត​នៅ​ភូមិ​ឆ្អឹង​ពស់​ឃុំ​ពាមរ​ហ៏ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។ ចំណែក​ប្រពន្ធ ឈ្មោះ​អេង សារ៉ាន់ អាយុ​៣៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុកកំណើត នៅ​ខេត្តព្រៃវែង
​ដូចគ្នា​។ បច្ចុប្បន្ន​ពីរ​នាក់​ប្តី​ប្រពន្ធ​រូបនេះ ស្នាក់នៅ​បណ្តោះអាសន្ន ក្នុងភូមិ​កើតហេតុ​ខាងលើ​។ លោក​អ៊ុ​ល សំអុល បន្តទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​បុរសរងគ្រោះ​ដាច់ចិត្ត​ចង ក ធ្វើអត្តឃាត​ខ្លួនឯង​ខាងលើនេះ គឺ​ដោយសារ រូបគាត់ មាន​វិ​ប្ប​តិ្ត​ផ្លូវចិត្ត​និង​ជំងឺសរសៃប្រសាទ​។​
​បច្ចុប្បន្ន​សាកសព ត្រូវបាន​បងប្អូន សាច់ញាតិ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី   ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya