កំពង់ចាម ៖ មន្ដ្រីនគរបាលការិយាល័យប្រឆាំង គ្រឿងញៀនបានឱ្យដឹងថា ការឃាត់ខ្លួន ជនសង្ស័យ បានធ្វើឡើងនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង ១០និង៣០នាទីព្រឹក នៅក្នុងភូមិរកាលើ សង្កាត់សំបួរមាស ក្រុង-ខេត្ដកំពង់ចាម។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ លី អាវ៉ាហ្វាត អាយុ២១ឆ្នាំ ជាខ្មែរអ៊ិួស្លាម រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ការ ឃាត់ខ្លួនជនសង្ស័យ លី អាវ៉ាហ្វាត នគរបាលបានធ្វើឡើងយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះសឿន សីហភ័ស្ដ ដែលសមត្ថកិច្ចបានឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង៦ល្ងាច នៅចំណុចផ្ទះសំណាក់ សំបួរមាស ស្ថិតក្នុងភូមិអំពិលលើ ឃុំ អំពិល ស្រុកកំពង់សៀម
ខេត្ដកំពង់ចាម ដោយជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនដែរ នោះ ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការ ដ្ឋានគរបាលខេត្ដកំពង់ចាម ដើម្បីកសាង សំណុំរឿងទៅតុលាការចាត់ការតាម ផ្លូវច្បាប់ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យ ដឹងថា ក្នុងប្រតិបត្ដិការបង្ក្រាបបទល្មើស ជួញថ្នាំញៀនខាងលើនេះ ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ឈ្មោះ សឿន សីហភ័ស្ដ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិ ប្រស់ ឃុំរអាង ស្រុកកំពង់សៀម, ថ្នាំ ញៀនប្រភេទក្រាមពណ៌សចំនួន៣កញ្ចប់ ទម្ងន់០,១ក្រាម និងប្រាក់ញុះញង់ចំនួន ២០ដុល្លារ ៕