ស្វាយរៀង ៖កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២៦ កញ្ញា ២០១៣ នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ។ ផ្ទះមួយខ្នងធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក ត្រូវភ្លើងឆេះហ្មត់សល់តែផេះផង់ ដោយសារកូនប្រពន្ឋដើម យកសាំងជះពីលើដុតផ្ទះរបស់ប្រពន្ឋចុងឆេះអស់គ្មានសល់ ព្រោះតែខឹងឪពុកលំអៀងស្រឡាញ់តែប្រពន្ឋនិងកូនចុង ធ្វើបាបចិត្តប្រពន្ឋដើម ។
បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលតាសួស បានឱ្យដឹងថា ជនបង្កឈ្មោះសូ និត ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ បានយកសាំងប្រមាណ២លីត្រ ទៅជះលើជញ្ជាំងផ្ទះស្ត្រីឈ្មោះសោម វណ្ណៈ អាយុ៣១ឆ្នាំ បណ្តាលឱ្យឆេះអស់គ្មានសល់ ៕