ភ្នំពេញ ៖ កាលពីទី២៦ កញ្ញា ២០១៣ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីជននេះផឹកស្រាស្រវឹងស្រែកឡូឡារករឿងជេរប្រមាថ និងវាយទៅលើបុរសម្នាក់ដែលជាបងថ្លៃរបស់ខ្លួនបែកខ្ទង់ច្រមុះ និងបែកមាត់យ៉ាងដំណំ។
បុរសដែលអះអាងថាខ្លួនជានាយកកាសែតរូបនេះឈ្មោះ កើយ វីរៈ អាយុ៤៤ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ចំណែកជនរងគ្រោះជាបងថ្លៃឈ្មោះសៀក សូ អាយុ៥៤ឆ្នាំ មានទីលំនៅទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ។
លុះក្រោយពេលប្រពន្ធចេញពីធ្វើការរោងចក្រត្រឡប់មកដល់ផ្ទះឃើញ ប្តីបញ្ចេញសកម្មភាពកោងកាចខុសរបៀបបែបនេះក៏បានឃាត់ប្តីកុំឱ្យ ជេរ ក៏មានការទាស់សម្តីគ្នាមួយប្រាវ ពេលនោះបុរសជាបងថ្លៃបានចូលទៅឃាត់ស្រាប់តែត្រូវជននោះដាល់ចំ កណ្តាលផ្ទៃមុខ និងរុញផ្ទប់ជញ្ជាំងបណ្តាលឱ្យរបួសធ្ងន់តែម្តង៕