ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ អូស​ពី​គល់ ស្ពាន​អាកាស ក្បាលថ្នល់​រហូត ជិត​ដល់​រង្វង់​មូល​ព្រះ នរាយណ៍

ឡាន​បុក​ម៉ូតូ អូស​ពី​គល់ ស្ពាន​អាកាស ក្បាលថ្នល់​រហូត ជិត​ដល់​រង្វង់​មូល​ព្រះ នរាយណ៍

​ភ្នំពេញ​៖ ហេតុការណ៍ គួរ​ឲ្យ​រ​ន្ឋ​ត់​នឹក ស្មាន​ដល់​នេះ បានកើត​ឡើង កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត​តាម​បណ្តោយ​ផ្លូវ ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ។
​រថយន្ត​កូរ៉ូឡា មួយគ្រឿង បាន​បើកបរ ក្នុង​ល្បឿន​យ៉ាង​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ហ្វី​ណូ​កូន​ទា ពីក្រោយ​ពេញទំហឹងបណ្តាល​ឲ្យ​ម៉ូតូ​គាប ជាប់ ក្រោម​រថយន្ត អូស​ម៉ូតូ​តាំងពី​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​សង្កាត់​ចាក់អង្រែលើ រហូត​ជិត​ទៅដល់​រង្វង់​មូល​ព្រះ​នរាយណ៍ មុខ​សាលា ខេត្តកណ្តាល  តែ​ជា​សំណាង ដោយសារ អ្នកបើក​ម៉ូតូ​ខ្ទាត​ចេញ​ក្រោម
​រថយន្ត មិន​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​
​ប្រភព​ដដែល​បន្តថា ក្រោយពី​បុក​ម៉ូតូ​ហើយ រថយន្ត​បង្ក​មិនបាន​ឈប់​ដោះស្រាយ នោះទេ គឺ​ព្យាយាម​បើក​ទៅមុខ​ទាំង​គៀប​ម៉ូតូ ជាប់​ជាមួយ រហូត​ទៅដល់​ផ្លូវ​បេតុង ច្រកចូល​ផ្សារ​ក្រមួន ជិត​រង្វង់​មូល​ព្រះ​នរាយណ៍ សាលាខេត្ត​កណ្តាល ទើប​ទៅមុខ​លែងរួច ក៏ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចាក់ អង្រែ​ក្រោម ឃាត់​ជាប់ ទាំង​រថយន្ត និង​ម៉ូតូ ។​ ​ភ្លាមៗ​ផងដែរ នគរបាល​មូលដ្ឋាន បាន​ទំនាក់ទំនង មក​នគរបាល​ខណ្ឌ​ទៅយក មក​រក្សាទុក​នៅ​កា​រិ​យា ល័យ​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​តាមច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya