ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » អភិបាលស្រុក​ឈូក រារាំង​ករណី​​សមត្ថកិច្ច​ចាប់​ឈើ ​

អភិបាលស្រុក​ឈូក រារាំង​ករណី​​សមត្ថកិច្ច​ចាប់​ឈើ ​

កំពត​:   កាលពី​យប់​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ បាន​រួមគ្នា​ស្ទាក់ចាប់​ឈើ​ប្រភេទ​ជ្រលុង​មួយ​រថយន្ត​ធំ ពេល​កំពុង​ដឹកជញ្ជូន​ដល់​ភូមិសាស្ត្រ​ឃុំ​ល្បើក ស្រុក​ឈូក​។
តាម​ការរៀប​រាប់រប​ស់​មន្ត្រី​នៃ​កម្លាំង​ស្រាវជ្រាវ​ប្រចាំ​ខេត្តកំពត បាន​ឲ្យ​ដឹងថា នា​វេលា​ម៉ោង​ប្រមាណ​ប្រហែល​៧ យប់ ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ កម្លាំង​ស្រាវជ្រាវ បាន​ប្រទះឃើញ​រថយន្ត​ធុន​ធំ​មួយគ្រឿង ផ្ទុក​ឈើ​ប្រភេទ​ជ្រលុង​ពេញ​។ ខណៈនោះ​សមត្ថកិច្ច ក៏​ទំនាក់ទំនង​សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ឈានទៅ
​បង្ក្រាប​។ ពេល​រថយន្ត​ធ្វើដំណើរ​ដល់​ចំណុច​ភូមិសាស្ត្រ​ឃុំ​ល្បើក ស្រុក​ឈូក កម្លាំងចម្រុះ​ក៏​យក​រថយន្ត​មួយគ្រឿង ឈប់​បាំង​ពីមុខ ឃាត់​ស្ទា​ក់ជាប់ ធ្វើឱ្យ​អ្នកបើកបរ​រថយន្ត​ដឹកឈើ ដក​កូនសោ រួច​ចុះមក​ចិញ្ចើមផ្លូវ​។ មិនយូរប៉ុន្មាន មាន​រថយន្ត​ប្រភេទ Honda Rav4 មួយគ្រឿង បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​លោក​ខឹម ហម
អភិបាលស្រុក​ឈូក និង​លោក​ហុក​គា សុ​កល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឈូក ចុះមក​បែប​ប្រញាប់ប្រញាល់ ហើយ​លោក​អភិបាលស្រុក​រូបនោះ បញ្ជា​ឱ្យ​នាយ​សង្កាត់ ដែល​រួម​ដំណើរ​ជាមួយ​ថត សំដៅ​គ្រប់​សមត្ថកិច្ច ដោយ​ក្នុងនោះ មាន​ទាំង​មន្ត្រី​នៃ​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ឈូង​សមុទ្រ នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត និង​មន្ត្រី​ជាច្រើន ព្រមទាំង​អ្នកចូលរួម​បង្ក្រាប​ទាំងអស់  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya