កំពង់ចាម៖ កាលពីថ្ងៃទី២៧ ខែកញ្ញា កម្ពស់ទឹកជំនន់ បានឡើងដល់ កម្រិត១៥,៩១ម៉ែត្រ បើតាមការ ឲ្យដឹងពីលោក ថុត ថាត អភិបាលក្រុង កំពង់ចាម ។ ហើយខណៈនេះផងដែរ ខាងមន្ត្រីអាជ្ញាធរក្រុងកំពង់ចាម រួមជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាន នគរបាលខេត្ត កំពុងជួយច្រកខ្សាច់ ដាក់បាវទប់ទឹកជំនន់ កុំឲ្យហូរចូល ក្រុងកំពង់ចាម។
លោក អភិបាលក្រុងកំពង់ចាម បានឲ្យដឹងដែរថា កម្ពស់ទឹកអាចហូរចូល ក្នុងក្រុងកំពង់ចាម ត្រឹមកម្ពស់១៥,៣០ ម៉ែត្រ ប៉ុន្តែ ដោយសារខាងអាជ្ញាធរក្រុង ក៏ដូចជាស្ថានកងកម្លាំង បានជួយទប់បាវខ្សាច់ ទើបអាចទប់ស្ថានភាពទឹកជំនន់ មិនទាន់ហូរចូលក្រុង ធ្ងន់ធ្ងរនោះទេ ៕