ភ្នំពេញៈកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន្ត ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ មន្ត្រីនគរបាលម្នាក់ រងរបួសធ្ងន់ ដោយសារ តែយុវសិស្សម្នាក់ ប្រញាប់ចូលប្រឡង ហើយជិះម៉ូតូរបស់ខ្លួនបញ្ច្រាសទិស ក្នុងល្បឿនលឿន ជ្រុលចង្កូត
ទៅបុកម៉ូតូមន្ត្រីនគរបាល យ៉ាងពេញទំហឹង។
នគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ មានមុខរបរជាមន្ត្រី នគរបាលផ្នែកអន្តរាគមន៍នៅក្រុង រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរងរបួសបាក់កជើងខាងឆ្វេង ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1AW-9441 ។ ចំណែកឯម៉ូតូបង្កវិញ ម៉ាកស្មាសវីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-7622 អ្នកបើកបរពុំត្រូវបានគេ ស្គាល់ឈ្មោះនោះទេ ៕