ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​ស៊េរី​ទំនើបៗ​កំពុង​ប្រើប្រាស់​​ស្លាក​លេខ​ខេមរភូមិន្ទ​​និង​នគរបាល​បំភាន់​ភ្នែក​

ឡាន​ស៊េរី​ទំនើបៗ​កំពុង​ប្រើប្រាស់​​ស្លាក​លេខ​ខេមរភូមិន្ទ​​និង​នគរបាល​បំភាន់​ភ្នែក​

​     បន្ទាយមានជ័យ​៖ រថយន្ត​ស៊េរី​ទំនើបៗ​ទាំង​ចង្កូត​ឆ្វេង និង​ស្តាំ​កំពុង​ប្រើប្រាស់​ស្លាក​លេខ​ខេមរភូមិន្ទ​និង​នគរបាល​ដើម្បី​បំភាន់​ភ្នែក​គេឯង​ទាំង​ខ្លួន​ជា​ម្ចាស់​រថយន្ត​មិនមែនជា​សមត្ថកិច្ច​ប្រដាប់អាវុធ​ក៏​បំពាក់​បានដែរ ។
​    ​ព័ត៌មាន​ដែល​អរិយធម៌​ទទួលបាន​អោយដឹងថា បច្ចុប្បន្ន​រថយន្ត​សេរី​ថ្មី ទាំង​ស្តាំ និង​ឆ្វេង​ដែល​បំពាក់​ស្លាក​លេខ​ខាងលើ​ភាគច្រើន​ជា​រថយន្ត​ប្រភេទ​១​បាំង​កន្លះ​ឬ​២​បាំង​ដូចជា​ម៉ា​កវី​ហ្កូ ម៉ាក​ឌី​ម៉ិច ឆៀ​រ​ឡែ​ត នីសា​ន់​ណា​វ៉ា​រ៉ា ដែល​រថយន្ត​ទាំងនេះ​ជា​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ឆ្នាំ​២០១០-១១-១២ និង​ឆ្នាំ​២០១៣ ខ្លះ​បាញ់​ពណ៌​ត្រេអ៊ី ខ្លះ​នៅជាព​ណ៌​ដើម​ខ្មៅ​ឬ​ទឹកប្រាក់​ស​។ ក្រៅពី​រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មី​ទាំងនេះ​នៅមាន​រថយន្ត​ចង្កូត​ឆ្វេង​ដូចជា​រថយន្ត​ឡិច​ស៊ី​ស​៥៧០, ៤៧០, ៣០០​និង​ឡង់​គ្រី​សឺ ក្នុងនោះ​ក៏មាន​ឡិច​ស៊ី​ស​៤៧០​ពណ៌​សរ​បស់​អនុប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​ដែលជា​មន្ត្រី​រាជា​ការ​ស៊ីវិល​ក៏​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ដូច​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ពណ៌​ស​និង​៥៧០​ពណ៌​ខ្មៅ របស់លោក​ប្រធាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តបន្ទាយមានជ័យ​ផងដែរ ក្រៅពី​រថយន្ត​គយ រថយន្ត​ទាហាន ស្លាក​លេខ​ខេមរភូមិន្ទ​ក៏បាន​បំពាក់​លើ​រថយន្ត​ទំនើប​ជាច្រើន​ទៀត​របស់​សមត្ថកិច្ច​ប៉េអឹម​។ ឯ​រថយន្ត​ដែល​បំពាក់​ស្លាក​លេខ​នគរបាល​នៅ​ខេត្តបន្ទាយមានជ័យ មាន​តិចតួច​តែប៉ុណ្ណោះ​បើ​មាន​ភាគច្រើន​ជា​រថយន្ត​ដែល​បំពាក់​ដោយ​សេ​រ៉ែ​ន​សម្រាប់​បំរើការ​ក្នុង​អង្គភាព​នគរបាល​។​
​    ​អ្នកលក់​រថយន្ត​ម្នាក់​បានអោយដឹងថា រថយន្ត​ចង្កូត​ស្ដាំ​ទំនើប​ដែល​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​និង​នគរបាល​ជា​រថយន្ត​ល្មើសច្បាប់​គ្មាន​ពន្ធ​នាំចូល​ត្រូវបាន​គេ​លួច​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នានា​នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាពិសេស​គឺ​ច្រក​អូរ​ស្មាច់​ព្រោះថា​វា​សុទ្ធតែជា​រថយន្ត​ស៊េរី​ថ្មី​ដែល​ផលិត​នៅ​ឆ្នាំ​២០១១-១២-១៣ ដែល​មិនមាន​ច្បាប់​ណា​អោយ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ទាំង​នេះឡើយ​បន្ទាប់ពី​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ត្រូវបាន​ហាមឃាត់​តាំងពី​មុន​បោះឆ្នោត​អាណត្តិ​ទី​៤​។ ការ​នាំចូល​រថយន្ត​ទាំងនេះ​ត្រូវបាន​ឈ្មួញ​ឬក៏​សមត្ថកិច្ច​ព្រំដែន​ត្រូវរ៉ូវ​គ្នា​នាំចូល​ហើយ​បាញ់​ពណ៌​ត្រេអ៊ី​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​និង​បំពាក់​ស្លាក​លេខ​នគរបាល​នៅឯ​ព្រំដែន​ហើយ​បើក​ចូលមកក្នុង​ខេត្តហើយ​លក់​បន្តបន្ទាប់​ទៅ​អ្នកផ្សេង បើ​គ្មាន​ការបំពាក់​ស្លាក​លេខ​ទាំង​២​ខាងលើ​ទេ​ប្រាកដជា​ត្រូវបាន​សមត្ថកិច្ច​នានា​នៅក្នុង​ខេត្ត​បង្ក្រាប​ជាក់​ជាមិនខាន​។ ចំពោះ​រថយន្ត​ចង្កូត​ឆ្វេង​វិញ​ដែល​បំពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​ក៏​មានការ​អះអាងថា បំពាក់​ដើម្បី​គេច​ពី​ការបង់ពន្ធ​ឆ្នាំ​ឬ​ដើម្បី​សំញែង​អោយគេ​ស្គាល់​ថា​ខ្លួន​ជា​សមត្ថកិច្ច​និង​ខ្លះ​ក៏​ជា​រថយន្ត​គ្មាន​ពន្ធ​ផងដែរ​។ រថយន្ត​ចង្កូត​ស្ដាំ​ស៊េរី​ថ្មី​ខាងលើ​គឺមាន​តម្លៃ​ចាប់ពី​៨០០០​ដុល្លា​ទៅដល់​
២០០០០​ដុល្លា​ទៅតាម​ស៊េរី​នៃ​ឆ្នាំ​ផលិត​ឬ​ទ្វារ​៤​ឬ​ទ្វារ​២​តែប៉ុណ្ណោះ​៕
​ដោយៈ​សម្បត្តិ​សីហា
​    ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya