បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២៦ កញ្ញា ២០១៣ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈទៅដាក់មងនៅចំណុចត្រពាំងកញ្ចប់អាចម៍ ចម្ងាយ៨០០ម៉ែត្រ ខាងលិចភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
តាមការឱ្យដឹងពីលោកអនុសេនីយ៍ទោ ឈិត ធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយចារបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ កញ្ញា នេះថា ជនរងគ្រោះឈ្មោះមេក ឡាក់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ៕ សម្បត្តិ សីហា
» ព័ត៌មានជាតិ » បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងដាក់មង