ប៉ៃលិន ៖ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ និង ១០នាទី រសៀលថ្ងៃទី២៦ កញ្ញា ២០១៣ នៅចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
បុរស ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលអ្នកទាំងពីរស្រវឹងស្រាជោក ជិះម៉ូតូឌ្រីមC125 ស៊េរី២០១៣ ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ប៉ៃលិន 1A-8566 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងទិសដៅពីលិចទៅកើត ជិះរេពេញផ្លូវ ស្រាប់តែមកដល់ចំណុចភូមិអូររអិល ម៉ូតូជ្រុលចង្កូតដួលតែម្តង បណ្តាលឲ្យអ្នកបើកបររបួសធ្ងន់
ចំណែកអ្នករួមដំណើររបួសរលាត់ដៃជើង ។
បុរសរងគ្រោះមានឈ្មោះ ១. សៀន រស់ អាយុ ៥០ឆ្នាំ របួសបែកចិញ្ចើមខាងស្តាំដេរជាង ២០ថ្នេរ ២. ស៊ឺម វណ្ណា អាយុ ៤៧ឆ្នាំ របួសស្រាលរលាត់ដៃជើង អ្នកទាំងពីររស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ៕