ភ្នំពេញ ៖ កាលពីវេលាម៉ោង ២ និង ៥០នាទី រសៀលថ្ងៃទី២៦ កញ្ញា ២០១៣ រថយន្តសាំងយ៉ុង ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2J-4980 ខណៈដែលធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក៏ស្រាប់តែឆ្លងចរន្តឆាបឆេះផ្នែកខាងមុខរថយន្តផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ។ នៅ
ចំណុចខាងលិចក្បែររបងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសាំំងយ៉ុង ១គ្រឿង បើកបរដោយបុរសម្នាក់ឈ្មោះ សេង ចំរើន អាយុ ៤២ឆ្នាំ មុខរបរជាបុគ្គលិករោងចក្រកាត់ដេរ រស់នៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ រថយន្តហុយផ្សែងផ្នែកខាងមុខឡើងទ្រលោម ហើយរូបគាត់បានចុះមកមើល ក៏ស្រាប់តែឆាបឆេះជាអណ្តាតភ្លើងតែម្តង
ភ្លាមៗប្រជាពលរដ្ឋម្តុំនោះ ៕