ព្រះសីហនុ ៖កាលពីវេលាម៉ោង ៤ និង ៤០នាទី ល្ងាចថ្ងៃទី២៦ កញ្ញា ២០១៣ តៃកុងរថយន្តដឹកទំនិញធុនធ្ងន់ម្នាក់បានរងរបួសស្រាល បន្ទាប់ពីបានផឹកស្រាស្រវឹងហើយបើករថយន្តធ្លាក់កាវថ្នល់បណ្តាល ឲ្យក្រឡាប់បះជើង ត្រង់ចំណុចចំណោទលោកយាយម៉ៅ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ តែមិនបង្កឲ្យមានមនុស្សណាម្នាក់បាត់បង់ជីវិតឡើយ ។
សមត្ថកិច្ចនិយាយថា រថយន្តដែលបានក្រឡាប់បះជើងនេះ ជារថយន្តដឹកអង្ករនាំចេញទៅប្រទេសក្រៅប្រទេស ចំណុះ ២៤តោន ម៉ាក FUSO ពណ៌បៃតងឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4173 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអ៊ុយនីញ៉ុង បើកបរដោយឈ្មោះ លាង ភារម្យ ភេទប្រុស អាយុ ៤៦ឆ្នាំ ៕