ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» ព័ត៌មានជាតិ » អតីត​ប្តី​កាប់​មួយ​កាំបិត​បុ័ងតោ​ចំក្បាល ដោយសារ​និយាយ​មិន​ស្តាប់ ​

អតីត​ប្តី​កាប់​មួយ​កាំបិត​បុ័ងតោ​ចំក្បាល ដោយសារ​និយាយ​មិន​ស្តាប់ ​

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង ៩​យប់ ថ្ងៃទី​២៦ កញ្ញា ២០១៣ នៅ​ចំណុច​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។ ស្ត្រី​ម្នាក់​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ចំការ ចេក ក្រុងព្រះសីហនុ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ បន្ទាប់ពី​ត្រូវបាន​អតីត​ប្តី​កាប់​មួយ​កាំបិត​បុ័ងតោ​ចំ​ពីលើ​ក្បាល បណ្តាល​ឲ្យ​ហូរឈាម​ស្រោច​ពេញ​ខ្លួន ដែល​ហេតុការណ៍​នេះ  ។​
​លោក​អនុសេនីយ៍ទោ លឹម ស៊ន នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​លេខ​១ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​អះអាងថា ជា​អតីត​ប្តី​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឈន សុ​ផានិត អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មុខរបរ​កម្មករ​ទូ​ក​នេសាទ បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ស្ត្រី ដែល​អះអាង​ជា​អតីត​ប្រពន្ធ ១​កាំបិត​បុ័ងតោ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ចំការចេក​ក្រុង ។​
​ចំណែក​ស្ត្រី​រងគ្រោះ​ឈ្មោះ ចេង លេង អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ក្រុមទី​៣៥ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង ។ ស្ត្រី​រងគ្រោះ បាន​និយាយ​ឲ្យ​ដឹងថា រូបនាង និង​បុរស​ជាប់​សង្ស័យ ធ្លាប់ជា​ប្រពន្ធ​ប្តី​នឹង​គ្នា ប៉ុន្តែ បាន​លែងលះគ្នា​ជិត ១​ឆ្នាំ មកហើយ ហើយ​នៅ​ថ្ងៃកើតហេតុ​អតីត​ប្តី​រូបនោះ បាន​ហាម​នាង​មិន​ឲ្យ​ដើរលេង​ផ្ទះ​មិត្ត​ភ័ក្តិ ខណៈនោះ រូបនាង​បាន​លា​មិត្ត​ភ័ក្តិ​ត្រលប់មក​ផ្ទះ​វិញ ក៏ត្រូវ​បាន​អតីត​ប្តី​កំណាច​កាប់ ១​កាំបិតប៉័ងតោ ហូរឈាម​ស្រោច​ខ្លួន​តែម្តង  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya