ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ឆក់​អាយកូម​អ្នកកាសែត ពេល​គេ​ដេញ​វាយ​ភ័យ​លើក​​ម៉ូតូ​អ្នកកាសែត​​ជិះ​គេច​នៅ​សល់​ម៉ូតូ​ខ្លួនឯង​ ​

ឆក់​អាយកូម​អ្នកកាសែត ពេល​គេ​ដេញ​វាយ​ភ័យ​លើក​​ម៉ូតូ​អ្នកកាសែត​​ជិះ​គេច​នៅ​សល់​ម៉ូតូ​ខ្លួនឯង​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២ និង ២០​នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៧ កញ្ញា ២០១៣ នៅតាម​បណ្តោយ​មហាវិថី​ម៉ៅ​សេទុង ចំណុច​មុខ​ផ្សារ​ឃ្លាំង​រំសេវ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​
​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ ១​គ្រឿង ធ្វើ​សកម្មភាព​ឆក់យក​អាយកូម​អ្នកកាសែត​ម្នាក់ រួច​ជិះ​ម៉ូតូ​គេចខ្លួន ពេល​អ្នកកាសែត​ដេញតាម ម៉ូតូ​ជនសង្ស័យ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ១​គ្រឿង បណ្តាល​ឲ្យ​ដួល ភ្លាមៗ​អ្នកកាសែត​ចុះ​ពីលើ​ម៉ូតូ​ស្រែក​ផ្អើលឆោឡោ​ឲ្យ​គេ​ជួយ ស្រាប់តែ​ជនសង្ស័យ​ទាំង ២​នាក់​នោះ ភ័យ​ស្លន់ស្លោ​ពេក ក៏
​លើក​ម៉ូតូ​អ្នកកាសែត​ជិះរ​ត់ទៅ​បាត់ ដោយ​បន្សល់ទុក​ម៉ូតូ​ខ្លួនឯង​នៅនឹងកន្លែង ។​
​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ជា​ជនសង្ស័យ ២​នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​C125 ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1AE-7656 ធ្វើដំណើរ​តាមផ្លូវ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ធ្វើ​សកម្មភាព​ឆក់យក​អាយកូម​ពី​អ្នកកាសែត​ម្នាក់ ហើយ​ត្រូវ​អ្នកកាសែត​រូបនោះ ជិះ​ដេញ​រហូត​ដួល​ម៉ូតូ​ភ័យ​ស្លន់​ច្រឡំ​លើក​ម៉ូតូ​អ្នកកាសែត​ជិះ​គេចខ្លួន ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya