ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខណ្ឌដង្កោ របួសធ្ងន់​ស្រាល ៥​នាក់ ​

គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខណ្ឌដង្កោ របួសធ្ងន់​ស្រាល ៥​នាក់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ៦ និង ៤៥​នាទី ល្ងាច​ថ្ងៃទី​២៦ កញ្ញា ២០១៣ នៅលើ​កំណាត់​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​
ក្មេងប្រុស​ម្នាក់​បាន​រង​របួស​ជើងឆ្វេង​ដាច់រយះ​សាច់​ចេញ​ឆ្អឹង​ស ឆ្ញា​ច​គួរ​ឲ្យ​ញាក់សាច់ ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ និង​មនុស្ស ៥​នាក់​ទៀត រងរបួស​ស្រាល នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ ដែល​ហេតុការណ៍​នេះ ។​
សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក​គុប​ជ្រុង ១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព​.4560 ភព​1 ជិះ​គ្នា ៣​នាក់ បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ តូ​នី អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា ដោយ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​រេ​ពេញ​ផ្លូវ លុះ
​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​គុប​ជ្រុង ១​គ្រឿង​ទៀត ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-5851 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​យុវជន​ឈ្មោះ រ័ត្ន ប៉ូ​ឡែ​ន អាយុ ១៨​ឆ្នាំ និង​មាន​ឌុប​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ នាក់ ដារ៉ាវុធ​ច​ន អាយុ ១៥​ឆ្នាំ ពួកគេ​មាន​ទីលំនៅ​ភូមិ​អន្លង់​គង សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ បណ្ដាល
​ឲ្យ​ម៉ូតូ​ទាំង ២​គ្រឿង ដួល​គរ​លើ​គ្នា ហើយ​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ ចំណែក ៥​នាក់​ទៀត របួសស្រាល ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya