ភ្នំពេញ ៖កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ មន្ដ្រីនគរបាលការិយាល័យក៩នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបើកប្រតិបត្ដិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ ឋិតនៅចំណុចតូបលក់សម្លៀកបំពាក់ខាងជើងវត្ដទួលសង្កែ ឋិតក្នុងក្រុមទី១ ភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។
បើតាមសមត្ថកិច្ច ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានគ្នា២នាក់ ប្រុស១ស្រី១ ហើយថ្នាំញៀនបានដកហូតមួយ ចំនួន មានទាំងជញ្ជីងថ្លឹង ថង់ច្រក សម្ភារប្រើប្រាស់មួយចំនួនទៀត ។ហើយសមត្ថកិច្ចនៅតែបន្ដស្រាវជ្រាវរកបក្ខពួកបន្ដទៀត ៕