ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ដេកស្លាប់​មិនទាន់​ដឹង​មូលហេតុ ​

ដេកស្លាប់​មិនទាន់​ដឹង​មូលហេតុ ​

ភ្នំពេញ ៖​កាលពី​វេលា ម៉ោង ១ និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ​២០១៣ នេះ បុរស​ម្នាក់ ត្រូវបាន​ប្រពន្ធ​និង អ្នកជិតខាង នាំគ្នា​កាត់​សោរ​ចូលទៅក្នុង ហើយ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ផ្ទះ ដោយមាន​កូនតូច​នៅ​ជាមួយ​។
ស្ថិតនៅ​ផ្ទះ​ជន​រង គ្រោះ​ក្នុងភូមិ​ត្រញំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប៉ុន្ដែ មិនទាន់​ដឹង​មូល ហេតុ​ពិតប្រាកដ​នៅឡើយ​ទេ ដោយ​រង់ចាំ ការធ្វើ​កោសល្យវិច័យ ពី​សមត្ថកិច្ច​ជាមុន សិន ។​
​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅក្បែរ ខាង បានឱ្យដឹងថា មុនពេល​កើតហេតុ ប្រពន្ធ​របស់​ជនរងគ្រោះ ទៅ​លក់ដូរ​នៅ ផ្សារ​ត្រញំងថ្លឹង ដោយឡែក​ជនរងគ្រោះ ហន សុខ​ខេង អាយុ ២៥​ឆ្នាំ នៅផ្ទះ​ជាមួយ កូនតូចៗ ២​នាក់ ដោយ​ចាក់សោរ​ទ្វារ​ពី​ខាង ក្នុង ។ សាក្សី​បន្ដថា ភរិយា​បាន​ទូរស័ព្ទ​មក រក​ប្ដី​ប៉ុន្ដែ មិន​លើក ហើយក៏​ឆ្ងល់​ត្រឡប់ មក​ផ្ទះ ស្រាប់តែ​គោះទ្វារ​មិនឃើញ​បើក​ក៏ នាំឱ្យមាន​ការសង្ស័យ និង​ភ្ញាក់ផ្អើល ហើយ ក៏​កាត់​សោរ​ចូលទៅ​ក្នុងផ្ទះ ទើប
​ដឹងថា ជន រងគ្រោះ​ស្លាប់​បាត់ទៅហើយ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya