បាត់ដំបង ៖ កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៦ កញ្ញា ២០១៣ គ្រាដែលបុរសរូបនេះកំពុងអង្គុយក្នុ្ងងភោជនីយដ្ឋាននៃសណ្ឋាគារ ហាំងឡាយ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីសង្ស័យថា បុរសនេះបានសម្លាប់ភរិយារបស់ខ្លួនកាលពីអំឡុងខែកក្កដា កន្លងទៅ រួចរត់គេចខ្លួន។
លោកជេត វណ្ណនី ស្នងការរងខេត្តបានប្រាប់ថា ជនសង្ស័យឈ្មោះង៉ែត ចន្ថា ហៅង៉ែត ថា អាយុ៣៤ឆ្នាំ ទីកន្លែងស្នាក់នៅមិនពិតប្រាកដ ប៉ុន្តែមានកាន់កាតសម្គាល់ខ្លួនជាអ្នកសារព័ត៌មាននៅអង្គភាព «គតិយុត្ត» មានតួនាទីជានិពន្ធនាយករង។
ជនសង្ស័យឈ្មោះង៉ែត ចន្ថា ឬង៉ែត ថា បានសារភាពថា ខ្លួនពិតជាបានសម្លាប់អតីតភរិយានោះមែន ដោយសារតែខ្លួនមិនចង់ឱ្យភរិយាដើមរូបនេះធ្លាក់ក្នុងដៃបុរសដទៃ ទៀត។ ជននេះថា ខ្លួន និងភរិយាបានលែងលះគ្នាមែន តែក្រៅផ្លូវច្បាប់ គឺក្នុងអំឡុងខែធ្នូ ឆ្នាំ២០១២ តែក្នុងចន្លោះនៃការលែងលះនោះ ខ្លួនក៏តែងណាត់ជួបរួមមេត្រីជាមួយគ្នា
នៅផ្ទះជួលក្នុងក្រុងបាត់ ដំបងញឹកញាប់ដែរ បើទោះជានាងមានគូដណ្តឹង និងត្រៀមរៀបការស្វាមីថ្មីទៀតក្តី។
ង៉ែត ថា បានបន្តថា នៅថ្ងៃកើតហេតុខ្លួន និងភរិយាបានណាត់ជួបគ្នាជាថ្មីនៅក្រុងបាត់ដំបង លុះយប់បន្តិចខ្លួនក៏ឌុបនាងទៅផ្ទះនៅឯឃុំរស្មីសង្ហាស្រុករតន មណ្ឌលវិញ និងដេកជាមួយគ្នានៅទីនោះទៀត។ នៅយប់នោះខ្លួនបានឃើញសំបុត្រអាពាហ៍ពិពាហ៍ជាច្រើននៅក្នុងផ្ទះដែល ភរិយាខ្លួនត្រៀមអញ្ជើញភ្ញៀវដើម្បីចូលរួមមង្គលការនាងជាមួយប្តី ថ្មីធ្វើឱ្យខ្លួនមានចិត្តប្រចណ្ឌយ៉ាងខ្លាំងទើបនៅយប់នោះក្រោយ ពីរួមមេត្រីជាមួយគ្នាជាលើកចុងក្រោយរួចខ្លួនក៏ច្របាច់.កនាង សម្លាប់តែម្តងដើម្បីកុំឱ្យបានទៅអ្នកដទៃក្រៅពីខ្លួន។
សូមបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះលឹម វ៉ាន់ អាយុ៣៤ឆ្នាំ ដែលដំបូងមានការសន្និដ្ឋានថា ត្រូវជនមិនស្គាល់មុខសម្លាប់កាលពីយប់ថ្ងៃទី១០ កក្កដា ២០១៣ ហើយត្រូវសាច់ញាតិប្រទះឃើញដេកស្លាប់នៅរសៀលថ្ងៃទី១១ កក្កដា ក្នុងផ្ទះរបស់នាងនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល។ ស្ត្រីរងគ្រោះពេលនោះស្ថិតក្នុងរូបភាពអាក្រាតកាយ និងមានស្នាមរបួសលើផ្ទៃមុខទៀតផង។ តាមក្រុមគ្រួសារថា ស្ត្រីរូបនេះនឹងត្រៀមចូលរោងការជាមួយបុរសពោះម៉ាយម្នាក់នៅក្នុង ស្រុកជាមួយគ្នានេះ ដោយនៅសល់ពេលជិត១សប្តាហ៍ប៉ុណ្ណោះ តែអកុសលព្រោះតែភ្លើងប្រចណ្ឌដ៏រោលរាលពីស្វាមីដើមដែលលែងលះមិន ដាច់ស្រេចក្រៅប្រព័ន្ធច្បាប់បានតាមយាយីផ្តាច់ជីវិតនាងតែម្តងទៅ ៕ ដោយ៖ សហការី
» Breaking News, ព័ត៌មានជាតិ » ឃាតកសម្លាប់ប្រពន្ធ ត្រូវបានចាប់ខ្លួន