ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » ឡាន​ដឹក​ថ្ម​១​គ្រឿង​បុក​បង្គោល​​ភ្លើង​បាក់​១​ដើម​នៅ​​គល់ស្ពាន​អាកាស​ក្បាលថ្នល់​ ​

ឡាន​ដឹក​ថ្ម​១​គ្រឿង​បុក​បង្គោល​​ភ្លើង​បាក់​១​ដើម​នៅ​​គល់ស្ពាន​អាកាស​ក្បាលថ្នល់​ ​

ភ្នំពេញ ៖ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃទី​២៦ កញ្ញា ២០១៣​នេះ នៅ​គល់ស្ពាន​អាកាស​ក្បាលថ្នល់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កកស្ទះ​ចរាចរណ៍​ផងដែរ​នៅពេលនេះ ។​
​រថយន្ត​ប្រភេទ​អ៊ី​យ៉ាន់​ដាយ​មួយគ្រឿង​បាន​បើក​ចេញពី​ផ្លូវ​២៧១ ក្នុង​គោលដៅ​បត់​ស្តាំ​ទៅ​ចាក់អង្រែ​ផ្លូវជាតិ​លេខ​២ យក​ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បាក់​១​ដើម និង​ខូចខាត​សម្ភារ​មួយចំនួន​របស់​អាជីវ​ករ​នៅក្បែរនោះ ។​
​រថយន្ត​បង្ក​ខាងលើ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3A 1209 ព៌​ណ​ខៀវ ហើយក៏​មិនទាន់​ដឹងថា​ជា​កម្ម​សិទ្ឋិ​របស់​ក្រុមហ៊ុន​ណា​នៅឡើយ​ទេ​។ យ៉ាងណាក៏ដោយ​ហេតុ​ការ​ណ៏​នេះ​មិនមាន​មនុស្ស​ណា​ម្នាក់​រងរបួស ឬ ស្លាប់​នោះដែរ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya