ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អីយ៉ាស្ងាត់ៗ ទើបឡើងមុខតំណែងថ្មី មិនបានមួយឆ្នាំផងលោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បានដើរប្រមូលលុយពុករលួយពីបទ ល្មើសព្រៃឈើ យកខ្លួនឯងផងនិងយកទៅ ជូនលោកប៉ាន់មរកត ដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាបនោះឡើយ បែរជាឲ្យក្រុមបទល្មើសដំណើរការពេញព្រៃទៅវិញ​  ||     មានអាថ៍កំបាំងអី! ភាស៊ីផ្សារស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនយក ដាក់ដេញថ្លៃជាសាធារណៈ​  ||     អាជីវកម្មរណ្តៅដី កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឃុំពាមឯក ស្រុកឯកភ្នំ នៅបាត់ដំបង​  ||     សកម្មភាពនៃបទល្មើសនេសាទ កើតមានយ៉ាងពេញបន្ទុកនៅលើទឹកដីស្រុកជលគីរី នៅកំពង់ឆ្នំាង​  ||     គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||   

» ព័ត៌មានជាតិ » យក​ល្អ​ឈប់​លាប​ពណ៌​ដាក់​មនុស្ស ទៅ​លាប​ពណ៌​នៅ​វត្ត​វិញ​ ​

យក​ល្អ​ឈប់​លាប​ពណ៌​ដាក់​មនុស្ស ទៅ​លាប​ពណ៌​នៅ​វត្ត​វិញ​ ​

ភ្នំពេញ ៖ ចាប់តាំងពី​រាជរដ្ឋាភិបាល​ប្រកាស​កម្ទេច​ចោល​នូវ​មហា​បាតុកម្ម​ខុសច្បាប់ ធ្វើ​ឲ្យ​បក្សប្រឆាំង ដាច់​អាជីព​មុខរបរ​ធ្វើ​បាតុកម្ម ហើយ​សភាពការណ៍​ទាំងនោះ​ក៏​បាន​ស្ងប់ស្ងាត់ លែង​ឮ​បក្សប្រឆាំង​ស្រែក និង​លែង​ឮ​បក្ស​កាន់​អំណាច​គំរាម ធ្វើឲ្យ​ពលរដ្ឋ មន្ត្រីរាជការ​បាន​ធូរចិត្ត ទៅ​វត្ត​ដាក់​បិណ្ឌ​បាន​ស្រួល ពិសេស​សប្បាយចិត្ត​មែនទែន​នោះ គឺ​មាន​ស្ថេរភាព​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​តែម្តង ។​
​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​នេះ សម្តេច​ហ៊ុន សែន បាន​បញ្ចេញ​សារ​នយោបាយ​ថា «​ចាំ​មើល​សង្គ្រាម នេះ​ខាង​ណា​ជា​អ្នកបាញ់​មុន​?» អ៊ីចឹង​ហើយ​បាន​ជាតាៗ​តាម​តុ​កាហ្វេ​នាំគ្នា​លើកឡើងថា សូម​ឲ្យ​បក្ស នយោបាយ​ធំៗ​ទាំង​២​ឈប់​លាប​ពណ៌​ដាក់​មនុស្ស​ទៀត​ទៅ គួរតែ​នាំគ្នា​លាប​ពណ៌​តាម​វត្ត​អារាម តាម​ទីស្នាក់ការ តាម​ផ្ទះ​ឲ្យ​ល្អ​និង​មាន​សោភ័ណ្ឌភាព​វិញ​ទៅ​ល្អជាង ព្រោះ​ជិត​ដល់​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ​។ ពិសេស​ក្នុងឱកាស​ពលរដ្ឋ​កំពុង ធ្វើបុណ្យ​ដាក់​ទាន មេត្តា​មេបក្ស​ទាំង​២ កុំ​ឌឺដង​ដាក់គ្នា កុំ​ប្រកាន់​ថា វត្ត​នេះ វត្ត​អញ វត្ត​នោះ​វត្ត អ្ហែង​អី ចាំ​ចប់​បុណ្យ​ហើយ​នាំគ្នា​ទៅ​តវ៉ា​ក្នុង​សភា អ៊ីចឹង​បាន​វា​ល្អ ព្រោះ​អ្នក​ថ្លៃថ្នូរ គេ​មិន​ឈ្លោះ​គ្នា​តាម ផ្សារ​ទេ រីឯ​បក្ស​ប្រឆាំង​ដែល​ល្អ ត្រូវ​ចូល​សភា​តវ៉ា​នោះ ទើប​វា​ស័ក្តិសម​។​
​តាៗ​ទាំងនោះ​បន្ថែម​ថា «​ចាំ​មើល​សង្គ្រាមពាក្យសម្តី​រវាង​បក្ស​យក្សៗ​ទាំង​២​នេះ នរណា​ផ្ទុះ​មុន បើ​នរណា​ផ្ទុះ​មុន គឺជា​អ្នក​ខុស​ហើយ​»​។ តាៗ​បាន​បន្តថា «​រឿង​ធ្វើ​បុណ្យ​ជា​រឿង​ធ្វើបុណ្យ រឿង​ជាប់គុក​ច្រ​វ៉ាក់ជា​រឿង​បុគ្គល រី​ឯ​រឿង​នយោបាយ វា​ជា​រឿង​នយោបាយ សូម​កុំ​យក​មក​ឡូកឡំ​មិន​គម្បី​ទេ បើ​ពុំនោះ​ទេ ប្រទេស​កម្ពុជា​យើង​គ្មាន​នីតិរដ្ឋ​នោះឡើយ ។ ដូច​ក្រុម​បក្ស​សង្គ្រោះ​ជាតិ​មានទោស ជាប់គុក​ជាង​២០​នាក់​នោះ ចាំ​ជាប់គុក​២​ភាគ​៣​សិន​ទៅ ចាំ​នាំគ្នា​ធ្វើ​សំណើ​មក​នាយក​រដ្ឋមន្ត្រី ដើម្បី​បើកផ្លូវ​ទៅ​សុំ​ការលើកលែង ទោស​ពី​ព្រះមហាក្សត្រ ។ ប្រជាពលរដ្ឋ​សង្ឃឹមថា បក្ស​នយោបាយ​ធំៗ​ទាំង​២​នេះ មិន​ធ្វើឲ្យ​ពួកគាត់ ព្រួយបារម្ភ​និង​ភ័យខ្លាច​នាឱកាស​ភ្ជុំបិណ្ឌ​នោះឡើយ ៕ ដោយ​៖ ឧត្តម
19854411204_98d38b8ce1_o

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya