ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជាមុន​ ​

បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជាមុន​ ​

បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​នៅ​ស្រុក​សំរោង ខេត្ត​សាមុទ្រ​ប្រា​កាន ប្រទេស​ថៃ តាម​ដីកា​របស់​តុលាការ​ខេត្ត​បន្ទាយមានជ័យ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុកជា មុន ។​
​ជនសង្ស័យ​ឈ្មោះ ផាត់ ប៊ុនធឿន ហៅ ស្រួច ឬ អ៊ូច ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មោង ឃុំ​គា​ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង ស្នាក់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​តាម​រថយន្ត​មក​ប្រគល់ឲ្យ​សមត្ថកិច្ច កម្ពុជា​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តជាតិ​ប៉ោយ​ប៉ែត​កាល​ពី​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ។​
​ជនសង្ស័យ​មុន​គេចខ្លួន​ទៅ​ពួន​សម្ងំ​នៅ​ប្រទេស​ថៃ គឺ​បាន​កាប់​ជនរងគ្រោះ​ឈ្មោះ ពៅ រតនា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត របួស​៣​កន្លែង ដៃ​, ក្បាល​និង​ជើង ប៊ិះ​ស្លាប់ ដោយ​ប្រព្រឹត្ត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត កាលពី​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៤ ។​
​ក្រោយពី​សមត្ថកិច្ច​ថៃ​ប្រគល់ឲ្យ ជនសង្ស័យ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ ត​ប្រគល់​បន្ត​ឲ្យ​នគរបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​បញ្ជូន​បន្ត​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​ទៅ ពន្ធនាគារ ៕

2b276b23-075a-4216-b445-3f9661d36e77 14ee2241-ac5d-4eb0-b1af-970f4d50b14e

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya