ភ្នំពេញ ៖ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៦ កញ្ញា ២០១៣ ជនសង្ស័យលួចកាច់សោ.កម៉ូតូម្នាក់ត្រូវនគរបាលប៉ុស្តិ៍និរោធ ខណ្ឌមានជ័យចាប់ខ្លួនបាននៅចំណុចផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូម៉ាកឌ្រីមសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ មួយគ្រឿងនៅក្នុងភូមិសាស្ត្រស្រុកលើកដែកបានហើយព្យាយាមជិះរត់ គេចខ្លួន។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះសន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។ បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅស្រុកលើកដែកវិញ ព្រោះបទល្មើសកើតឡើងនៅទីនោះ៕