សៀមរាប៖ ព្រឹកនេះជាពេលដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាង្គប្រាសាទអង្គរវត្ត ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាច្រើននាក់កំពុងរង់ចាំទស្សនាព្រឹត្តិការណ៍ ដ៏កម្រនេះ។
ចំនួនភ្ញៀវទេសចរណ៍ ដែលអញ្ជើញមកទស្សនា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាង្គប្រាសាទអង្គរវត្ត នៅព្រឹកនេះ មានចំនួនជាង ១៧៧០០នាក់ក្នុងនោះ
-ភ្ញៀវទេសចរណ៏បរទេសមានចំនួន៣៥០០នាក់
-ភ្ញៀវទេសចរណ៏ជាតិចំនួន១៤២០០នាក់
សន្តិសុខសណ្តាប់ធ្នាប់ ទូទៅ នៅបរិវេណប្រាសាទអង្គរវត្ត ត្រូវបានគណ:បញ្ជាការឯកភាព ខេត្តសៀមរាប សហការណ៍ជាមួយអាជ្ញាធរជាតិអប្សរា រៀបចំ បានយ៉ាងល្អប្រសើរ នឹងគ្មានការកកស្ទះចរាចរណ៏ឡើយ ។
» ទេសចរណ៍, ព័ត៌មានជាតិ » ភ្ញៀវជាតិនិងអន្តរជាតិជិត២ម៉ឺននាក់ ទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គរ