ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ ប្កការភ្ញាក់ផ្អើល​  ||     តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ដួល​ក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ​របួសធ្ងន់​ ​

ម៉ូតូ​បុក​ម៉ូតូ បណ្តាលឲ្យ​ដួល​ក្បាល​ហូរ​ឈាម​ពេញ​ផ្លូវ​របួសធ្ងន់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិត​នៅ​ចំណុច​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​ជនរងគ្រោះ​ត្រូវបាន​ស្គាល់​ថា​ឈ្មោះ ពិសី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ។​
​មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1FD-8511 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ដោយ​ជិះ​បញ្ច្រាស​ទិស​ដៅ​ចរាចរណ៍ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េត​ក្នុង​ទិសដៅ​ពី លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន គេច​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ Today ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ Today ដួល​បោក​ក្បាល​ទៅ​នៅ​នឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បង្ក​បាន​រត់គេច​បាត់ស្រមោល ៕

9d1dfdb7-9f86-4755-bd0d-0c16e896b86a 15f563fd-41ea-4606-b197-4b3d011530a5 062ea182-0949-4373-9eb8-06c4907dd9ef

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya