ព្រះសីហ នុ ៖ កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ចោរគាស់ផ្ទះយ៉ាងសកម្មចំនួនពីរនាក់ នៅក្នុងក្រុងព្រះសីហនុ ត្រូវនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ចាប់ខ្លួនបាន ។ តាមដិកាបង្គាប់ចាប់ខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។ ដោយជនសង្សយ័ទាំងពីរនាក់នោះបានធ្វើសកម្មភាពគាស់ដំបូលផ្ទះប្រជាពលរដ្ឋនៅថ្ងៃទី២០និង២១ ខែកញ្ញា ឆ្នាំ២០១៣កន្លងមក ។
មន្ត្រីនគរបាលសង្កាត់លេខ៤ បានឲ្យដឹងថា ជនសង្ស័យពីររូបនេះមានឈ្មោះ អៀម រិទ្ធ ហៅប៉ោង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈ្មោះ កៅ វិន ភេទប្រុស អាយុ១៣ឆ្នាំ ស្នាក់នៅជាមួយជនទី១ ត្រូវបានចាប់ខ្លួនមកជាមួយគ្នាតែម្តង៕