ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» ព័ត៌មានជាតិ » ប្តី​វាយ​ប្រពន្ធ ប្រពន្ធ ដាក់​១​កែវ​បែកក្បាល​ ​

ប្តី​វាយ​ប្រពន្ធ ប្រពន្ធ ដាក់​១​កែវ​បែកក្បាល​ ​

កំពង់ឆ្នាំង ៖ ហេតុការណ៍​ជម្លោះ​ប្តី​ប្រពន្ធ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។
​បុរសរងគ្រោះ​ដោយសារតែ​ប្រពន្ធ​វាយ​ក្បាល​នឹង​កែវ​មានឈ្មោះ ប៉ុន ពិសី អាយុ​២៩​ឆ្នាំ ចំណែក ប្រពន្ធ​មានឈ្មោះ គង់ រិ​ន អាយុ​២៩​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។
​នៅក្នុង​មន្ទីរពេទ្យ ស្ត្រី​ឈ្មោះ ឡា​ច ចាន់​ឌី ត្រូវជា​ម្តាយ​របស់​ឈ្មោះ ប៉ុន  ពិសី បានអោយដឹងថា នៅ​មុនពេល​កើតហេតុ កូនប្រសា​បានមក​ផ្ទះ​របស់គាត់ ដើម្បី​មក​យក​កូន​និង​មក​មើល​ធុង​ទឹកអំពៅ​ដែល​គាត់ បាន​ទិញ​អោយ ។
ក្នុងពេល​កំពុង​មើល​ធុង​ទឹកអំពៅ​នោះ កូនប្រសា​របស់គាត់ បាន​ប្រាប់ថា ហេតុ​អី​ក៏​ទិញ​ធុង​ដូច្នេះ ? ក្រោយ ពេលដែល​ម្តាយ​ឮដូច្នេះ​ក៏​ស្តីថា​បន្តិចបន្តួច និង​បង្ក​ជា​ជម្លោះ​ឡើង ពេលនោះ​បុរស​ជា​ប្តី​ឃើញ​ប្រពន្ធ​ឈ្លោះ​ជាមួយ​ម្តាយ​របស់ខ្លួន​ដូច្នេះ ក៏​ស្ទុះ​ទៅ​ជួយ​ម្តាយ និង​វាយ​ទៅលើ​ប្រពន្ធ​ជាច្រើន​ដង​តែ​មិនត្រូវ ស្រាប់តែ​ប្រពន្ធ​បាន​ទាញ​កែវ
​វាយ​ក្បាល​តែម្តង ។
​ក្រោយ ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ស្ត្រី​ជា​ប្រពន្ធ​រួច សមត្ថកិច្ច​បានអោយ​ប្រពន្ធ​ត្រឡប់ទៅផ្ទះ​វិញ និង​ណែនាំ​កុំអោយ​មាន​ជម្លោះ​ហិង្សា​បែបនេះ​តទៅទៀត ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya