ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» Breaking News, ព័ត៌មានជាតិ » ក្មេងប្រុស​ម្នាក់​​អ្នក​បើកឡាន​បុក​​ស្លាប់​ហើយ​កិន​ធ្លាយ​ខូ​រ​ ​

ក្មេងប្រុស​ម្នាក់​​អ្នក​បើកឡាន​បុក​​ស្លាប់​ហើយ​កិន​ធ្លាយ​ខូ​រ​ ​

កំពង់ ចាម ៖​ហេតុការណ៍​នេះ​កើត ឡើង​នៅវេលា ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃទី​២៥ ខែ កញ្ញា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ លេខ​៧ ត្រង់ចំណុច​មុខ​វត្ដ​ទន្លេ​បិទ ឋិត ក្នុងភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។
ក្មេងប្រុស​អាយុ​៥​ឆ្នាំ ម្នាក់​បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច អាធ័ម ដោយសារ​រថយន្ដបុក​ហើយ​កិន ក្បាល​បែកធ្លាយ​ខួរ នៅលើ​ចិញ្ចើមផ្លូវ ជាតិ​លេខ​៧ ហើយ​អ្នកបើកបរ​រថយន្ដ​ដែល មាន​ច​រិ​ក​ក្មេងស្ទាវ​មិនបាន​ឈប់​រថយន្ដ ទទួលខុសត្រូវ​នោះទេ ថែមទាំង​បន្ថែម ល្បឿន​បើក​រត់ ប៉ុន្ដែ​ត្រូវបាន​នគរបាល ប៉ុស្ដិ៍​និង​នគរបាល​យាម​ស្ពាន​គី​ហ្ស៊ូ​ណា ស្ទាប់​ចាប់ខ្លួនបាន ។​
​មេ​ប៉ុស្ដិ៍​ទន្លេ បិទ លោក ស៊ា​ង ហ៊ី បាន ឱ្យដឹងថា ក្មេងប្រុស​រងគ្រោះ​មានឈ្មោះ ហ៊ាន សុវណ្ណារ៉ា អាយុ​៥​ឆ្នាំ រស់នៅ​កន្លែង កើតហេតុ មាន​ម្ដាយ​ឈ្មោះ យ​ន ច​ន្នា អាយុ ៣០​ឆ្នាំ នៅ​ថ្ងៃកើតហេតុ​គាត់​មិនបាន​នៅ ផ្ទះ​ទេ រវល់​ស៊ីឈ្នួល​ធ្វើ​ចម្ការ​នៅ​ខេត្ដ រតនគិរី  ដោយ​ទុក​កូន​នៅ​ជាមួយ​ជីដូន ។​
​លោក​បន្ដថា ជនបង្ក​មានឈ្មោះ អឿន សុខ​ឡុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ ភូមិ​ខ្ល​យ ឃុំ​មាន ស្រុក​ព្រៃឈរ ។ ជនបង្ក បើករថយន្ដ​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ពាក់ ស្លាក​លេខ​ភ្នំពេញ 2X-3064 ។ មុនពេល កើតហេតុ រថយន្ដ​បង្ក​បើក​ក្នុងទិសដៅ ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន លុះ​មក ដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​កៀរ ជនរងគ្រោះ​ដួល
​លើ​ចិញ្ចើមផ្លូវ ហើយក៏ កិន​បន្ថែមទៀត​បណ្ដាល​ឱ្យ​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត ហេតុ ហើយ​រថយន្ដ​មិនបាន​ឈប់​ទេ ដោយ​ព្យាយាម​បើក​រត់គេច  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya