ភ្នំពេញ ៖ លោក ប៊ន សំណាង និង សុខ សំអឿន នៅរសៀលថ្ងៃទី២៥ កញ្ញា ២០១៣ បន្ទាប់ពីបានបើកសវនាការសួរដេញដោលអស់ពេលពេញមួយព្រឹកនោះរួចមក ។
សំណុំរឿងឃាតកម្មសម្លាប់លោក ជា វិជ្ជា ត្រូវបានសាលាឧទ្ធរណ៍លើកយកមកបើកសវនាការឡើងវិញកាលពីព្រឹក ថ្ងៃទី៧ វិច្ឆិកា ២០១២ ។
គួររំលឹកថា សាលាឧទ្ឋរណ៍កាលពីព្រឹកថ្ងៃទី២៧ធ្នូ ២០១២ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញក្នុង សំណុំរឿងឃាតកម្មលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ទុកជាបានការ និងបង្គាប់ឲ្យបន្តឃុំខ្លួន ប៊ន សំណាង និងសុខ សំអឿន ជាបន្តទៀតនៅពន្ធនាគារព្រៃ.ស ។
លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី២២ មករា ២០០៤ ខណៈពេលដែលលោកកំពុងអានកាសែតនៅតូបលក់កាសែតខាងក្រោយវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រមាណ១សបា្តហ៍ក្រោយមកជនសង្ស័យពីរនាក់គឺប៊ន សំណាង និងសុខ សំអឿន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ។
ការចាប់ខ្លួនជនសង្ស័យទាំងពីរនេះ ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាមជ្ឈដ្ឋានមួយចំនួននាពេលនោះ ស្នើសុំអោយមានការដោះលែង ដោយសំអាងថាអ្នកទាំងពីរពុំមានការពាក់ព័ន្ឋនឹងការស្លាប់របស់លោកជា វិជ្ជា និងបានចាត់ទុកប៊ន សំណាង និងសុខ សំអឿន គឺជាឃាតករសិប្បនិម្មិតដែលគេប្រឌិតឡើងតែប៉ុណ្ណោះ ៕