ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចូល​កម្ពុជា​​តាមរក​ក្មេង​ម្នាក់​​បន្ទាប់ពី​បាត់​ខ្លួន​២​ខែ​ ​

ចូល​កម្ពុជា​​តាមរក​ក្មេង​ម្នាក់​​បន្ទាប់ពី​បាត់​ខ្លួន​២​ខែ​ ​

ក្រុង​ប៉ោយប៉ែត ៖ កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២៥ កញ្ញា ២០១៣​។ ទាហាន​ឈុតខ្មៅ​សៀម​ចំនួន​២​នាក់​បាន​ទំនាក់ទំនង​ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​ប្រាប់ថា​មក​តាមរក​ក្មេងប្រុស​ជំទង់​ជនជាតិ​របស់គេ​ម្នាក់​ដែល បាត់​ខ្លួន​ជាង​២​ខែ​មកហើយ ហើយ​ឮថា​បាន​ចូលមក​ស្នាក់នៅ​កម្ពុជា​ក្នុង​ក្រុង​ប៉ោយប៉ែត ។​
​ការ​ចូលមក​របស់​ទា​ហាន​ឈុតខ្មៅ​នេះ គឺ​បាន​ចូលមក​ដល់​ចំណុច​រង្វង់​មូល ហើយ​នៅ​ទីនោះ​គេ​ឃើញ​មាន​នគរបាល​អន្តោប្រវេសន៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ជួប​ទំនាក់ទំនង​គ្នា ។ ទាហាន​ឈុតខ្មៅ​ថៃ​បាន​ប្រាប់​សមត្ថកិច្ច​កម្ពុជា​ថា ក្មេងប្រុស​ម្នាក់ អាយុ​ប្រហែលជា​១៥​ឆ្នាំ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​កម្មករ​អូស​រទេះ​ជា​ខ្មែរ រាយការណ៍​ប្រាប់​ពួកខ្លួន​ថា បានមក​ស្នាក់នៅ​ជា​របៀប​អនាថា​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រហែល​២​ខែ​ហើយ ៕ សម្បត្តិ សីហា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya