ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បើកសង្វៀនបញ្ជល់មាន់ ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូន  ម្ចាស់សៃវៀន ឈ្មោះ វណ្ណ នៅកំពង់ចាម​  ||     ល្បីរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក ឆបោកលុយ ពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ  ព្រោះតែ….  នៅភ្នំពេញ​  ||     ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||   

» Breaking News, ព័ត៌មានជាតិ » ឈ្មួញ​២​នាក់​យក​​ត្រកូល​ហ៊ុន​មក​ប្រើ​រកស៊ី​ខុសច្បាប់​ ​

ឈ្មួញ​២​នាក់​យក​​ត្រកូល​ហ៊ុន​មក​ប្រើ​រកស៊ី​ខុសច្បាប់​ ​

កោះកុង ៖​ប្រភពពី​ខេត្តកោះកុង​បាន​រាយការណ៍​ថា មនុស្ស​ទាំង​២​នាក់​ដែល​រកស៊ី​ខុសច្បាប់​ដឹក​ប្រេង និង​ឈើ​គ្រញូង​គេចពន្ធ គឺ​ម្នាក់​ឈ្មោះ​ហេង និង​ម្នាក់​ឈ្មោះ​ពៅ​។​
នៅក្នុង​អំឡុងពេល​ប្រមាណ​ជា​៦​ខែ​ចុង​ក្រោយនេះ​នៅក្នុង​ទឹកដី​នៃ​ខេត្ត កោះកុង​មាន​មនុស្ស​ចំនួន​២​នាក់​កំពុង​ប្រើ​ឈ្មោះ​ត្រកូល​ហ៊ុន​ហើយ​ប្រកប របរ​រកស៊ី​ខុសច្បាប់​ចំនួន​២​មុខ​ផងដែរ គឺ​១-​ដឹក​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​ពី​សមុទ្រ​ក្រៅ​មក​ដាក់តាំង​លក់ នៅត្រង់ចំណុច​ឡាំ​ដាំ ស្ថិតក្នុង​ភូមិ​ពាម​ក្រសោប ស្រុក​កោះកុង ខេត្តកោះកុង ហើយ​ប្រេង​ទាំងនេះ​ត្រូវគេ​ដាក់លក់​នៅ​គ្រប់ទិសទី​ក្នុង​ខេត្តកោះកុង  ដោយ​គ្មាន​ក្រុមហ៊ុន ឬ​ស្លាក​យីហោ​ផ្លូវច្បាប់​សម្រាប់​ឱ្យ​សមត្ថកិច្ច​ត្រួតពិនិត្យ ឬ​បង់ពន្ធ​ចូល​រដ្ឋ​ទេ​។​
​ទី​២ ក្រុម​ខាងលើនេះ​បាន​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​គ្រប់ទិសទី​ក្នុង​ខេត្ត ដឹក​តាម​រថយន្ត​ទំនើប​យកមក​តាម​ទូក​លាក់ទុក​ក្នុង​បន្ទាយ​ទាហានជើងទឹក មួយកន្លែង គឺ​ចំណុច​កោះ​យ៉ គឺជា​ទីតាំង​ឈរជើង​របស់​កងអនុសេនាធំ​លេខ​៣​ចំណុះឱ្យ​កងការពារ​កោះ កុង​ក្រៅ​លេខ​២ កងពលតូច​លេខ​៣១ ស្ថិតក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌល​សី​ម៉ា ខេត្តកោះកុង​។ ពេល​ក្រុម​នេះ​ប្រមូល​ទិញ​ឈើ​គ្រញូង​បាន​ច្រើន​ទើប​គេ​ដឹក​តាម​សមុទ្រ ចេញទៅ​ប្រទេស​វៀតណាម​យ៉ាងតិច​ក្នុង​មួយខែ​២​ទៅ​៣​ដង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya