ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិសក្រុង​ប៉ោយប៉ែតចាប់បញ្ជូន​ជនសេពគ្រឿងញៀន៦នាក់

ប៉ូលិសក្រុង​ប៉ោយប៉ែតចាប់បញ្ជូន​ជនសេពគ្រឿងញៀន៦នាក់

ប៉ោយប៉ែត ៖ កាលពីវេលា២និង៣០នាទី ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សមត្ថកិច្ចក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសេពគ្រឿងញៀន៤នាក់និង២នាក់
ទៀតជាអ្នកចែកចាយ បានបញ្ជូនទៅស្នងការខេត្ត ដើម្បីដោះស្រាយតាមច្បាប់ បន្ទាប់ពីពួកគេទាំង៦នាក់នេះធ្វើ សកម្មភាពលក់ ចែកចាយថ្នាំញៀន នៅជាយដែនត្រូវនគរបាល ។
ជនសង្ស័យ ទាំង៦នាក់មានឈ្មោះទី១-ឈ្មោះ យ៉ាន់ ឆៃណា ភេទប្រុសអាយុ២៧ឆ្នាំ, ទី២-ឈ្មោះ អ៊ូច ឆុងផេង ភេទប្រុស អាយុ២១ឆ្នាំ, ទី៣-ឈ្មោះ យ៉ាទ រុនភេទប្រុស អាយុ៣៣ឆ្នាំ, ទី៤-ឈ្មោះ អ៊ីត ឈិត ភេទប្រុស អាយុ២១ឆ្នាំ មានមុខបរជា កម្មករពួកគេរស់នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ជនទាំង៤នាក់នេះ គឺជាអ្នកជក់គ្រឿងញៀន។ រីឯជនសង្ស័យជាអ្នកចែកចាយទី១-ឈ្មោះ ដារ៉ា សុនេត្រ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅមណ្ឌលទី៨ ភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងទី២-ឈ្មោះរាជ សាភី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន១
សង្កាត់-ក្រុងប៉ោយប៉ែតជនទាំង០២នាក់នេះគឺអ្នកជួញដូរយ៉ាងសកម្ម៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya