ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ » ត្រូវគេ​ចាក់​សម្លាប់ ធ្លាយ​ពោះវៀន​នៅ​បន្ទប់ទឹក សង្ស័យ​គំនុំ ​

ត្រូវគេ​ចាក់​សម្លាប់ ធ្លាយ​ពោះវៀន​នៅ​បន្ទប់ទឹក សង្ស័យ​គំនុំ ​

កំពត ៖ ស្ត្រី​រងគ្រោះ​ម្នាក់​ត្រូវ​ឃាតករ​កាប់​ប្រហារ​យ៉ាង​ង​សាហាវព្រៃផ្សៃ រហូត​ធ្លាយ​ពោះ​ចេញមកក្រៅ​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​នៅក្នុង​ថ្លុកឈាម  ស្ថិតក្នុង​ផ្ទះ​វីឡា​តឿ​មួយ​នៅក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។
ឃាតកម្ម​ដ៏​សាហាវ​នេះ​ត្រូវបាន​ប្រភព​មិន​ផ្លូវការ​លើកឡើងថា អាច​បណ្តាលមកពី​ស្នេហា​ត្រីកោណ ។​
​ប្រភពព័ត៌មាន​ពី​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ ឈ្មោះ​ចុង ព្រ​ហ​ស្ប​ត្តិ៍​វិសុទ្ធ អាយុ​១០​ឆ្នាំ ជា​សិស្សសាលា​វឌ្ឍន​វិជ្ជា​បានឱ្យដឹងថា «​នៅពេល​ខ្ញុំ​ចេញពី​សាលា​ចំណេះ​ទូទៅ​វឌ្ឍន​វិជ្ជា​គឺ​ប្រហែលជា​ម៉ោង ជាង​៤​ល្ងាច ខ្ញុំ​ក៏បាន​មក​ផ្ទះ​ឃើញ​ម្តាយ​នៅផ្ទះ​លក់ដូរ​ចាប់ហួយ​តាម​ធម្មតា រួចហើយ​ខ្ញុំ​ក៏បាន​ចេញទៅ​រៀន​ភាសា​ចិន​នៅឯ​សាលា​មួយទៀត ។
លុះដល់​វេលា​ម៉ោង​៦​និង​២៥​នាទី​ល្ងាច ខ្ញុំ​ក៏បាន​ចេញពី​សាលា​មកដល់​ផ្ទះ​វិញ ក៏​ឃើញ​ផ្ទះ​បើកទ្វារ​លក់ដូរ​ធម្មតា ប៉ុន្តែ​មិនឃើញ​ម្តាយ ។ ពេលនោះ​ខ្ញុំ​បាន​ស្រែក​ហៅរក​ម្តាយ ប៉ុន្តែ​មិនឮ​គាត់​ឆ្លើយ ទើប​ខ្ញុំ​រត់​ចូលទៅ​ក្នុងផ្ទះ​ដើម្បី​រក​ម្តាយ​ទៀត នៅតែ​មិនឃើញ ។ ពេលនោះ​ខ្ញុំ​ក៏​អើតមើល​ក្នុង​បន្ទប់ទឹក ស្រាប់តែ​ឃើញ​ម្តាយ​ដេកស្លាប់​ក្នុង​ថ្លុកឈាម
​ធ្វើឱ្យ​ខ្ញុំ​ស្រែកយំ ទាំង​ក្តី​រន្ធត់​ក្នុង​ចិត្ត ព្រមទាំង​ហៅ​មាមីង និង​អ្នកជិតខាង​ឱ្យមក​ជួយ​មើល​សព​ម្តាយ​» ។​
​ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់ អាយុ​ជាង​៤០​ប្លាយ​ដែល​បាន​អះអាងថា​ជា​ប្តី​របស់​ស្ត្រី​រងគ្រោះ បានឱ្យដឹងថា ប្រពន្ធ​របស់គាត់​ម្នាក់​នេះ​ឈ្មោះ សៀង ចាន់​ណាក់ អាយុ​៣០​ឆ្នាំ ។ ពីមុន​នាង​ក៏​ធ្លាប់មាន​ប្តី​ម្តង​រួចទៅហើយ​ដែរ ប៉ុន្តែ​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ពួកគេ​ត្រូវ​បែកបាក់​លែងលះគ្នា​ជាមួយ ប្តី​មុន​នោះ តាំងពី​នាង​មាន​ផ្ទៃពោះ​កូនប្រុស​នេះ
​បាន​៦​ខែ​មកម្ល៉េះ ។​
​ប្រភពព័ត៌មាន​មិន​ផ្លូវការ​មួយទៀត​បានឱ្យដឹង ថា ស្ត្រី​រងគ្រោះ​ធ្លាប់​ប្រកបការងារ​ជា​អ្នកបម្រើ​នៅក្នុង​ហាង​ខា​រ៉ា​អូខេ​មួយនា​ក្រុង​កំពត ហើយក៏​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ដៃគូ​បុរសៗ​មួយចំនួន​នាពេល កន្លងមក ទើប​ធ្វើ​ឱ្យគេ​សង្ស័យថា អាចជា​រឿង​គំនុំ​ឬ​ស្នេហា​ត្រីកោណ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya