ភ្នំពេញ៖ កិច្ចប្រជុំនេះ កំពុងប្រព្រឹត្តទៅនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ កញ្ញា ២០១៣នេះ ។ កិច្ចប្រជុំនេះបានដំណើរការដោយចាក់ផ្សាយតាមបណ្តាទូរទស្សន៍នានានៅក្នុង ស្រុក ដោយមានការចូលរួម ដោយសមាជិកគណរដ្ឋមន្ត្រីថ្មីទាំង១៧៩រូបនៅក្នុងនោះ នៅក្នុងនោះគឺមាន ឧបនាយករដ្ឋមន្ត្រី ៩ រូប ទេសរដ្ឋមន្ត្រី ១៥ រូប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ១៣ រូប និង រដ្ឋលេខាធិការ គ្រប់ក្រសួង និង ស្ថាប័ននានា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលអាណត្តិទី៥។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា “កំណែទម្រង់គឺជាកិច្ចការស្លាប់រស់របស់រាជរដ្ឋាភិបាលថ្មី”។
សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថាកំណែទម្រង់ទាំងនេះគឺដើម្បីកំណែទម្រង់បង្កើនប្រសិទ្ធិ ភាពប្រកួត ប្រជែងកំណើនសេដ្ឋកិច្ច សំដៅកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ លើកកំពស់កិត្យានុភាពកម្ពុជានៅឆាកអន្តរជាតិជាដើម៕