បន្ទាយមានជ័យ ៖ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង ៣០នាទីរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅខាងជើងរង្វល់មូលស្រី គ្រប់លក្ខណ៍ប្រហែល១០០ម៉ែត្រក្នុង ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ។
បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូយ៉ាងលឿនក្នុង ទីប្រជុំជនចៃដន្យពេលនោះមានឆ្កែ១ក្បាល រត់កាត់មុខម៉ូតូគាត់បណ្ដាលឱ្យបុកឆ្កែ នោះយ៉ាងពេញទំហឹងដួលផ្លោងបោកក្បាលនឹងផ្លូវជាតិលេខ៥ រងរបួសបែកលលាដ៍ ត្រូវបានរថយន្ដដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យឯកជន ។
ជនរងគ្រោះមាន ឈ្មោះ ជា សុវណ្ណ ឌឿន ភេទប្រុស អាយុ៦២ឆ្នាំ មានមុខរបរ ជាអ្នកធ្វើស្រែនិងចម្ការមានទីលំនៅភូមិ ព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោ ភ័ណ ខេត្ដបន្ទាយមានជ័យ ៕