កណ្តាល ៖ កាលពីវេលាម៉ោង១៥និង១០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនសង្ស័យភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យទាំង៤នាក់ រួមមាន១.ឈ្មោះ បូ វិបុល ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិប្របវត្តឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល(ជួញដូរ)។ ២.ឈ្មោះហង្ស សុខនៅ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកផ្ដល់ទីតាំង) ។ ៣.ឈ្មោះស៊ុក សាន់វីរ៉ាណាន់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សនៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល(ប្រើប្រាស់) ។ ៤.ឈ្មោះ ហែម សុធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបមិនពិត (ជាអ្នកប្រើប្រាស់) នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ មានមុខសញ្ញា កំពុងតែ ជួញដូរថ្នាំញៀន នៅចំណុចខាងលើ កម្លាំងសមត្ថកិច្ច បានចុះទៅធ្វើការឃាត់ខ្លួន មុខសញ្ញាបាន២នាក់ និង ឧបករណ៍ថង់សម្រាប់វេចខ្ចប់ មួយចំនួន ។ ជនសង្ស័យឆ្លើយថា ថ្នាំញៀនដែលខ្លួនប្រើបាស់ គឺទៅទិញមកពី ភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួលខេត្តកណ្ដាល ។ ទើបនៅវេលាម៉ោង១៥និង៣០នាទីកម្លាំង អធិការដ្នាន នគរបាលស្រុក ដែលមានការចូលរួមពីប៉ុស្តិ៍ព្រៃពួច មេភូមិ មេឃុំ ធ្វើការឆែករកឃើញថ្នាំញៀន ០១កញ្ចប់តូច ដាវសាំម៉ូរ៉ៃ០១ កាំបិតប័ងតោ០១ និងថង់សម្រាប់វេចខ្ចប់ ឧបករណ៍ប្រើប្រាស់មួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលស្រុក ដើម្បីបន្តចាត់ការតាម នីតិវិធី៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីគ្រឿងញៀន