ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ឈ្មួញធ្វើអាជីវកម្មជីករណ្តៅដីក្នុងឃុំអូរតាគី ស្រុកថ្មគោល មានការឃុបឃិតជាប្រព័ន្ធ​  ||     ល្បីឈ្មោះ ណុប ឌី មេខ្លោងប្រមូលទិញឈើ ដឹកឈើ ផ្តាច់មុខ នៅស្រុកឱរ៉ាល់​  ||     អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ ជនបង្កកាប់ឲ្យរបួសធ្ងន់

បុរសម្នាក់ ជនបង្កកាប់ឲ្យរបួសធ្ងន់

​ភ្នំពេញ ៖ នៅវេលា​ម៉ោង​០៥​និង​៤៥​នាទី​ល្ងាច ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល​ជាន់​ទី​២ ស្ថិតក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ទល់មុខ​រោងចក្រ​សាន់​ស្កា​យ មាន​ករណី​ជម្លោះ​មួយ ដែល​បណ្ដាលឲ្យ​ជនរងគ្រោះរ​ង​របួស​ធ្ងន់ នៅសល់​តែ​ដង្ហើមចង្រិត​។ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សុ​ម៉ាលី អាយុ​៣០​ឆ្នាំ មុខរបរ​ជាង​ត​ទឹក​ភ្លើង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង​។​
​នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ភាគី​ជម្លោះ​ទាំងសងខាង និយាយ​ជាមួយគ្នា​ទំនង​ជា​អ្នក​ស្គាល់គ្នា ជនរងគ្រោះ​មាន​គ្នា​តែ​ម្នាក់ឯង រី​ឯ​ជន​បង្ក​មាន​គ្នា​៣​នាក់​។ មួយសន្ទុះ​ក្រោយមក​គេ​បាន​ឃើញ​ភាគី​ទាំងសងខាង​ឈ្លោះ​គ្នា​១​ទល់​១​។ ប្រភព​បាន​បន្តថា អ្នក​ទាំង​២​ឈ្លោះ​គ្នា​មិន​បាន​ប៉ុន្មាន​នាទី ស្រាប់តែ​ជន​បង្ក​បាន​រត់​ទៅ​ទាញ​កាំបិត​មក​ស្ទុះ​ដេញ​កាប់​ជនរងគ្រោះ ត្រូវ​១​កាំបិត​ចំ​ក្បាល​រយះ​ធំ និង​ត្រូវ​ដៃ​២​កាំបិត បណ្ដាលឲ្យ​រងរបួស​ធ្ងន់​។​
​ជាមួយគ្នា​នោះ​ដែរ​ដោយ​ជន​ជន​រង​ភិតភ័យ​ខ្លាង​ពេក ក៏​បាន​រត់​ឡើង​លើ​ផ្ទះ​ជួល​ជាន់​ទី​១ ចំណែកឯ ជនបង្ក​ដេញតាម​វាយ​បន្ត​ធ្វើ​ឲ្យ​ជនរងគ្រោះ​របូត​ខោជើងវែង​នៅក្រោម រត់ឡើង​ទៅ​លើ​នៅសល់តែ​លី​អូ ហើយ​ជន​បង្ក​ក៏​នាំគ្នា​រត់​គេចខ្លួន​បាត់​តែម្ដង​។ ជនរងគ្រោះ​ត្រូវបាន រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ លោកសង្ឃ ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង ដើម្បី​ធ្វើ​កំណត់ហេតុ​កសាង​សំណុំរឿង ធ្វើយ៉ាងណា ឈានទៅរក​ការឃាត់ខ្លួន​ជន​បង្ក​មក​ផ្ដន្ទាទោស​តាមច្បាប់ តែ​តាម​ការបំភ្លឺ​ពី​ជនរងគ្រោះ​មិន​បាន​លម្អិត​ឡើយ ដោយ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​៕

74b4d014-2002-48d4-ba35-08bd4d398d4c d7ebac83-029b-4826-b461-c2bb90a23ae1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya