ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ត្រូវបានបណ្តាញព័ត៌មាននានា ចុះផ្សាយជាបន្តបន្ទាប់​  ||     ល្បី លោក ឈុន សុភមង្គល​ ប្រធានសាខាគយខេត្តឧត្តរមានជ័យ​ ?​  ||     ភ្ញាក់ផ្អើល! ក្រុមឈ្មួញសម្រុករកស៊ីដឹកឈើគ្រប់ប្រភេទក្នុង ទឹកដី ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, និងស្រុកស្នួល ខេត្តក្រចេះ ទៅប្រទេសវៀតណាមខ្លះ និងប្រភេទឈើក្រហមដឹក ទៅដាក់ខេត្តព្រៃវែងនិងស្វាយរៀង​  ||     ភ្ញាក់ផ្អើល! ចាក់ដីរំលោភចូលឆ្នេរសមុទ្រជាង១០០ម៉ែត្រ ដោយគ្មានច្បាប់ សង្ស័យមានការឃុបឃិតជាប្រព័ន្ធ?​  ||     ល្បី! ម្ចាស់​សង្វៀន​ឈ្មោះ​តា​ជ័រ បើក​ល្បែង​ប្រជល់មាន់​ដុះ​ស្លែរ ឃុំ​កំពង់​ទ្រាស  ស្រុក​ក្រូចឆ្មារ​  ||   

» ព័ត៌មានជាតិ » កម្មកររោងចក្រដុងហេនីតវៀរអេហ្វធីវ៉ាយ លើកគ្នាតវ៉ាបិទផ្លូវ

កម្មកររោងចក្រដុងហេនីតវៀរអេហ្វធីវ៉ាយ លើកគ្នាតវ៉ាបិទផ្លូវ

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦​នេះ កម្មករ​-​កម្មការិនី​រាប់រយ​នាក់ របស់​រោងចក្រ​ផលិត​សម្លៀក​បំពាក់ ជុង​ហេ នី​តវៀរ​អេ​ហ្វ​ធី​វ៉ា​យ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ បិទ​ផ្លូវ​ជាតិ​លេខ​២ ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ទូទាត់​ប្រាក់ ពួកគេ​។​
​កម្មករ​-​កម្មការិនី​ទាំងនោះ បាន​នាំ​គ្នា​ស្រែក​តវ៉ា និង​លើក​បដា​ផងដែរ​។ នៅលើ​បដា​បានសរសេរថា «​សូម​ឲ្យ​ថៅកែ​ដោះស្រាយ តាម​ផ្លូវច្បាប់ ស្តីពី​ការងារ ១-​ទូទាត់​ប្រាក់​ជូនដំណឹង​, ២-​ទូទាត់​ប្រាក់​បណ្តេញចេញ​, ៣-​ទូទាត់​ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​, ៤-​ប្រាក់​បំណាច់​ឆ្នាំ​, ៥-​ប្រាក់ខែ​ចុងក្រោយ​, ៦-​សង​ប្រាក់ ៥០​ភាគរយ​ដល់​កម្មករ ៤៣​នាក់ ដែល​បាន​ព្រមព្រៀង​ជាមួយ​ក្រុមប្រឹក្សា អាជ្ញាកណ្តាល​»​។​
​សូមជម្រាបថា ពាក់ព័ន្ធ​បញ្ហា​នៅ​រោងចក្រ​ខាងលើនេះ ក្រសួង​ការងារ​បាន​សម្រេច​ដាក់​លក់ឡៃ​ឡុង សម្ភារៈ​ក្នុង​រោងចក្រ​នេះ​ដើម្បី​បើក ប្រាក់​ឲ្យ​កម្មករ ប៉ុន្តែ​កម្មករ​មិន​ព្រម​នោះទេ ដោយសារ​ពួក​គាត់ យល់ថា ប្រាក់​ដែល​លក់ឡៃ​ឡុង​នោះ មិន​អាច​សង​ពួកគាត់​គ្រប់​ឡើយ​៕
fn-2016-08-29-09-04-33-1 fn-2016-08-29-09-04-34-2 fn-2016-08-29-09-04-34-3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya