ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគ្រឿងញៀន

​ខេត្ត​កំពង់ស្ពឺ​៖ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​វត្ត​រលាំងឈូក ស្ថិតនៅ​ភូមិ​ទំពូង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដែល​ឃាត់ខ្លួន​ឈ្មោះ​វ៉ង់ វុ​ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ កម្លាំង​ចំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទៅលើ​ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ដែល​សមត្ថកិច្ច​ធ្វើ​ការតាមដាន​ជា​យូរ​មក​ហើយ ខណៈ​ជននេះ​កំពុង​ធ្វើ​សកម្មភាព​។​
​លោក​អធិការ​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ចាប់​យក​វត្ថុតាង ក្រាម​ពណ៌​ស សង្ស័យ​គ្រឿងញៀន ចំនួន​០៤​កញ្ចប់​តូច ម៉ូតូ​០១​គ្រឿង ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ គ្មាន​ផ្លាកលេខ និង​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​ខេ​ម​ហ្វូន​ពណ៌​ខ្មៅ ។ ការបង្ក្រាប​គ្រឿងញៀន​នេះ​គឺ​កម្លាំង​របស់លោក​នឹង​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏ដូចជា​ចូលរួម​ទប់ស្កាត់​កុំឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​។​
​ករណី​នេះ​កម្លាំង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

2-187 3-138

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya