ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ប្រភព​មួយ​បាន​បែកធ្លាយ! លោក​អភិបាល​រាជធានី ៖ ស្នើសុំ​ដកចេញ​ពី​តំណែង​ប្រធាន​ពន្ធនាគារ(ប៉េ​ហ្ស៊ី)​  ||     ចង់បាន​តំណែង​ប៉ុស្ដិ៍​គយ កន្លែង​ខ្លាញ់ ធ្វើ​ដូច​លោក ទុំ ណូ ជះ​លុយ​រាប់សែន​ដុល្លារ​ជូន​មេ ពេល​ស្រង់​វិញ បាន​ប្រាក់​វាល់​លាន​ហ្មង?​  ||     បទល្មើស​នេសាទ ស្រុក​កំពង់ស្វាយ ក្រោម​ក្រ​ខ្សែ​ភ្នែក​មន្ត្រីជលផល​ដែល​អាជ្ញាធរ ធ្វើ​មិនដឹង​ឬ​ដឹង​ដែរ​តែ​មិន​ធ្វើ?​  ||     អាង​មាន​ខ្នងបង្អែក​រឹងមាំ ទើប​លោក ណុប សំអាន មេ​គយ​ច្រក​ទំនប់រលក ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត ?​  ||     ឧកញ៉ា គង់ ក្រឹ​ង យក​តួនាទី​រកស៊ី​ឈើ សាជាថ្មី​  ||   

» កីឡាជាតិ, ព័ត៌មានជាតិ » ក្រុម U 15 កម្ពុជា នឹងមកដល់ភ្នំពេញថ្ងៃស្អែក

ក្រុម U 15 កម្ពុជា នឹងមកដល់ភ្នំពេញថ្ងៃស្អែក

ក្រុម U-15 កម្ពុជា នឹង​មកដល់​ភ្នំពេញ​ថ្ងៃស្អែក
​ភ្នំពេញ​៖ ប្រតិភូ​ដឹកនាំ​គ្រូបង្វឹក និង​កីឡាករ​យុវជន​ថ្នាល​អាយុ​ក្រោម​១៥​ឆ្នាំ របស់​សាលា​ជាតិ​ទន្លេបាទី​នៃ​កម្ពុជា នឹង​មកដល់​ព្រលាន យន្តហោះ​ពោធិ៍ចិនតុង អន្តរជាតិ​នា​ម៉ោង​១១​និង​៣០​នាទី​យប់​ស្អែក​នេះ​។ នេះ​បើ​យោងតាម Facebook Page របស់ FFC​។​
​ក្នុង​ការវិលត្រឡប់​នេះដែរ U-15 កម្ពុជា ក៏​បាន​នាំ​យកពាន​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍ U15 Boys Football Tournament 2016 ដែលមាន ចិន​ធ្វើ​ម្ចាស់​បន្ទាប់ពី U-15 កម្ពុជា​បាន​យកឈ្នះ​ក្រុម U-15 Sduchor No 8 Team របស់​ប្រទេស​កា​ហ្សាក់​ស្ថាន ដោយ​លទ្ធផល ៣-២ កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែសីហា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​
៥​ប្រកួត​នៅ​ទឹកដី​ចិន មុន​ឈ្នះ​ជើងឯក ក្រុមយុវជន​ថ្នាល​គោព្រៃ​កម្ពុជា លេង​មិន​ចាញ់​ឡើយ ក្រៅពី​ឈ្នះ​៤​ដង និង​ស្មើ​១​ដង ដោយមាន វត្តមាន​កីឡាករ​លេចធ្លោ សៀង ចន្ធា​, ស៊ាន សុភ​ក្រា្ត និង អា​ត អូន​តូច ជាដើម​។​
​ក្នុង​ដំណើរ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ចន្ទ ទី​២៩ ខែសីហា​ស្អែក​នេះ ក៏​នឹង​មាន​រៀបចំ​វិធី​ទទួល​ស្វាគមន៍​ផងដែរ ហើយ​សហព័ន្ធ​កីឡា បាល់ទាត់​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​អ្នកគាំទ្រ ទាំងអស់​អញ្ជើញ​ចូលរួម​ទទួល​ក្រុមយុវជន U-15 ឲ្យបាន​ច្រើន​កុះករ​ទៀតផង​៕
fn-2016-08-28-21-49-36-0 fn-2016-08-28-21-49-36-1

Copyright © 2010-2018 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya