ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||     លោក ខន សុខុន ជាអ្នកបើកភ្លើងខៀវឲ្យបទល្មើសព្រៃឈើ ចេញចូលដោយសេរី មិនដែលបង្ក្រាបបាន ក្នុងស្រុកឧរ៉ាល់?​  ||   

» ព័ត៌មានជាតិ » ផឹកស្រារាល់ថ្ងៃបាត់ពីផ្ទះ ប្រពន្ធកូនដើររកស្រាប់តែឃើញស្បែកជើងនិងអាវនៅមាត់ស្រះ ទើបដឹង

ផឹកស្រារាល់ថ្ងៃបាត់ពីផ្ទះ ប្រពន្ធកូនដើររកស្រាប់តែឃើញស្បែកជើងនិងអាវនៅមាត់ស្រះ ទើបដឹង

​ខេត្តសៀមរាប​៖ ផឹកស្រា​រាល់ថ្ងៃ ស្រាប់តែ​បាត់ ពី​ផ្ទះ​ប្រពន្ធ និង​កូន​ខំ​ដើររក ឃើញតែ ស្បែកជើង និង​អាវ​នៅ មាត់​ស្រះ​ទឹក ក្បែរ​ផ្ទះ របស់ខ្លួន ទើប​មាន​ការ ភ្ញាក់ផ្អើល​។​
​មន្ត្រីនគរបាល បានឲ្យដឹងថា ហេតុការណ៍ បាត់​ខ្លួន​នៅ ពី​ល្ងាច​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ ដោយ​ប្រពន្ធ ជន​រងគ្រោះ​ថា បានចេញ ទៅលេង​ផ្ទះ​បងប្អូន ដោយ​មិន​បាន​តាមរក លុះដល់​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៦ ក៏​មិន​ឃើញ​មក​ផ្ទះ ហើយ​បាន នាំ​កូន​ដើររក ដោយ​ទៅ​សួរ​ផ្ទះ​បងប្អូន តែ​ពួកគាត់​ថា អត់​ឃើញ​មក​ទេ​។ បន្ទាប់​មក​កូន​បាន​ដើរ​ទៅ​ខាងត្បូង​ផ្ទះ ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ ហើយ​ប្រទះឃើញ ស្បែកជើង និង​អាវយឺត ក៍​បាន​នាំគ្នា​ចុះ​រាវ ក៏​ប្រទះឃើញ សាកសព​។​
​នគរបាល មូលដ្ឋាន ក្រោយ​ធ្វើការ ពិនិត្យ​សាកសព ឃើញថា ជនរងគ្រោះ​ពិត ជា​បាន​ស្លាប់ ដោយសារ លង់ទឹក​ពិតមែន មិន​ពាក់ព័ន្ធ ជា​ករណី​ឃាតកម្ម​នោះទេ​។ យោ​យ​តាម ប្រពន្ធ​ជនរងគ្រោះ បាន​ប្រាប់ សមត្ថកិច្ច​ថា ប្តី​គាត់​តែងតែ​ផឹក ស្រា​ជា​ប្រចាំ​។​
​លោក​វរសេនីយ៍ត្រី ទេព ពុំ​សែន អធិការ​នគរ បាល​ស្រុក​ពួក​បាន ឲ្យ​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ យ៉ៃ ហ៊ីង ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ​មុខរបរ​ធ្វើស្រែ រស់នៅក្នុង ភូមិ​ព្រៃ​ដង្ហើម ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​៕14063840_546861805506674_7436079059461931251_n 14079934_546861828840005_3169023308526178688_n

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya